ស្វែងរកពួកយើង:

Infinix GT20 Pro ដែលនឹងចេញលក់លើកដំបូងនៅលើទីផ្សារអាមេរិក និងចិន ត្រៀមបង្ហាញខ្លួនក្នុងខែនេះហើយ

ដោយ

Koun Jab Luffy

01 មេសា 2024 04:22 ល្ងាច

អាន 2 នាទី

Article image
Infinix ម៉ាកយីហោស្មាតហ្វូនដ៏ពេញនិយមមួយដែលមានសកម្មភាពទីផ្សារយ៉ាងខ្លាំងនៅក្នុងទីផ្សារដូចជាអាហ្វិ្រច, អាមេរិកឡាទីន, មជ្ឈឹមបូព៌ា និងទីផ្សារអាស៊ីជាដើម។ កាលពីឆ្នាំកន្លងទៅ Infinix បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូដែល GT10 Pro ដែលជា mid-range gaming phone ដំបូងរបស់ក្រុមហ៊ុន។ ហើយក្នុងពេលឆាប់ៗខាងមុខនេះ Infinix ក៏ត្រៀមបញ្ចេញជំនាន់បន្ទាប់មួយទៀតដែលត្រូវបានគេដឹងថា ជា Infinix GT20 Pro។
បើយោងទៅលើការចេញផ្សាយដោយបណ្តាញសារព័ត៌មាន AndroidHeadlines បានឲ្យដឹងថា Infinix GT20 Pro នឹងក្លាយជាស្មាតហ្វូនដំបូងរបស់យីហោនេះដែលត្រូវចេញលក់នៅទីផ្សារសំខាន់ៗដូចជា ទីផ្សារឥណ្ឌា សហរដ្ឋអាមេរិក និងចិនក្នុងខែមេសានេះ។ សម្រាប់ទីផ្សារប្រទេសឥណ្ឌា Infinix បានប្រឡូកអស់រយះពេលជាច្រើនឆ្នាំមកហើយ។
ប៉ុន្តែ សម្រាប់ទីផ្សារប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាលោកដំបូងបំផុតសម្រាប់ម៉ាកយីហោស្មាតហ្វូនមួយនេះ។ ក្នុងរបាយការណ៍បានបង្ហើបថា Infinix GT20 Pro នឹងបំពាក់បន្ទះអេក្រង់ OLED កម្រិតបង្ហាញ Full-HD+ ល្បឿន 120Hz refresh rate និងបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំណើរការដោយ Android 14 ចេញពីប្រអប់ស្រាប់តែម្តង។ Infinix GT20 Pro នឹងបំពាក់បន្ទះឈីប MediaTek Dimensity 8200 ហើយអាចនឹងភ្ជាប់មកជាមួយរ៉េមទំហំ 8GB ដល់ 12GB រួមនិងម៉េមូរីទំហំ 128GB ដល់ 256GB។ Gaming Phone ជំនាន់ថ្មីរបស់ Infinix នេះ នឹងមានថ្មទំហំ 5,000mAh ជាមួយការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 45W Wired Fast Charging។ ស្មាតហ្វូនហ្គេមស៊េរីជំនាន់ថ្មីនេះក៏អាចនឹងមានដំឡើងមកជាមួយភ្លើង LED នៅលើខ្នងខាងក្រោយផងដែរ៕
Infinix GT20 Pro ដែលនឹងចេញលក់លើកដំបូងនៅលើទីផ្សារអាមេរិក និងចិន ត្រៀមបង្ហាញខ្លួនក្នុងខែនេះហើយ