ស្វែងរកពួកយើង:

Loading Ad...

Infinix Hot 70 បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយការឌីស្សាញខ្នងក្រោយអាចប្តូរពណ៌បានទៅតាមកំដៅថ្ងៃ!

ដោយ

ជុំ ប៉េងលីន

28 ឧសភា 2026 08:52 ព្រឹក

អាន 2 នាទី

Infinix Hot 70 បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយការឌីស្សាញខ្នងក្រោយអាចប្តូរពណ៌បានទៅតាមកំដៅថ្ងៃ!
Article image

ក្រុមហ៊ុន Infinix ទើបតែបង្ហាញនូវស្មាតហ្វូនលំដាប់ថវិការបស់ខ្លួនម៉ូដែល Hot 70 ដែលស្មាតហ្វូនថ្មីនេះ គឺមិនមែនផ្តោតទៅលើបន្ទះឈីប ឬកាមេរ៉ានោះទេ ដោយក្រុមហ៊ុនផ្តោតលើការឌីស្សាញជំនួសវិញ។ នៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា អាចផ្តាស់ប្តូរពណ៌បានជាមួយនឹងសីតុណ្ហភាព។ ក្រុមហ៊ុននេះ បានប្រើប្រាស់នូវពណ៌ Thermo Orange ដែលអាចផ្លាស់ប្តូរពណ៌បាន ដោយផ្អែកទៅលើកម្រិតនៃកំដៅ។ នៅពេលដែលមានសីតុណ្ហភាពទាប ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះនឹងមានពណ៌ “Quiet Orange” ហើយនៅពេលដែលស្មាតហ្វូននេះឡើងកំដៅនោះ នឹងមានពណ៌ “Playful Orange” ជំនួសវិញ។

Article image
ជាមួយនិងវត្តមានស្មាតហ្វូន Hot 70 នេះ គឺក្រមហ៊ុនបានដាក់មកជាមួយនឹងពណ៌ច្រើនក្នុងការប្រើប្រាស់ដូចជា Green Texture, Quiet Violet, Dive Blue, Silver Dancer និង Night Pulse black ។ ស្មាតហ្វូននេះមានកម្រាស់ 7.49mm និងទម្ងន់ 195g។ ស្មាតហ្វូន Hot 70 មានថាមពលថ្មទំហំ 6000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាក 45W wired charging ហើយនិងមានបច្ចេកវិទ្យា 10W reverse charging ដែលអាចប្រើប្រាស់ជា PowerBank សម្រាប់ប្រើប្រាស់ជាមួយនឹង Earbuds ឬឧបករណ៍ជាច្រើនទៀតផងដែរ។

Article image
ទៅលើកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះ ដំនើរការនូវបន្ទះឈីប MediaTek Helio G100 Ultimate។ ស្មាតហ្វូននេះ មានទំហំ 6GB+128GB និង 8GB+256GB ដែលផ្តល់នូវជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់រើសទៅតាមតម្លៃដែលពួកគេមាន។ អេក្រង់របស់ស្មាតហ្វូននេះមានទំហំ 6.78 អ៊ីង IPS LCD គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 720×1576 និងមានល្បឿន 120Hz refresh rate។ អេក្រង់នេះផ្តល់នូវកម្រិតនៃការ Scrolling បានលឿន។ ចំពោះកាមេរ៉ារបស់ស្មាតហ្វូននេះ មានសិសន័រគោលទំហំ 50MP មានកម្រិត f/1.9 aperture ខណៈដែលកាមេរ៉ាខាងមុខមានទំហំ 8MP។ ស្មាតហ្វូននេះ ដំណើរការនូវ Android 16 ជាមួយនឹង Infinix XOS 16 ៕