ស្វែងរកពួកយើង:

Loading Ad...

Infinix Note 12 Pro បង្ហាញវត្តមានជាមួយអេក្រង់ AMOLED ទំហំ 6.7 អ៊ីង ប្រើបន្ទះឈីប Helio G99 ហើយនិងមានថ្មទំហំ 5,000mAh

ដោយ

Koun Jab Luffy

28 សីហា 2022 10:15 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Infinix ទើបតែបង្ហាញនូវស្មាតហ្វូន Infinix Note 12 Pro នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះមានការឌីស្សាញយ៉ាងទាក់ទាញ ហើយវាមានលក្ខណៈសម្បត្តិខ្លាំងក្នុងការប្រើប្រាស់។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូនNote 12 Pro 4G នេះមានកាមេរ៉ាមូល ជាមួយនឹងកាមេរ៉ា 3 គ្រាប់។ ស្មាតហ្វូននេះ ក៏មានប៊ូតុង volume និងប៊ូតុង Power ស្ថិតនៅគែមខាងស្តាំរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះ មានអេក្រង់ AMOLED ទំហំ 6.7-អ៊ីង True Color មានសមត្ថភាពអាចបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ FHD+ ល្បឿន 60Hz refresh rate និង Dew-Drop Notch។
Article image
ស្មាតហ្វូននេះបង្ហាញខ្លួនជាស្មាតហ្វូនដំបូងបំផុតដែលមានបន្ទះឈីប MediaTek Helio G99 នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា។ សម្រាប់អ្នកដែលមិនបានដឹងនោះ បន្ទះឈីប Helio G99 គឺជាប្រភេទ Upgraded Version របស់បន្ទះឈីប Helio G96 ហើយនិងមានប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិត 6nm ថែមទៀតផង។ បន្ទះឈីបនេះ គឺមាន 8GBLPDDR4x និងអង្គចងចាំទំហំ 256GB UFS 2.2។ ស្មាតហ្វូននេះមានកាមេរ៉ា 108MP, 2MP Depth Sensor និងមួយគ្រាប់ទៀត AI Lens។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP។
Article image
ស្មាតហ្វូន Note 12 Pro 4G ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យា 33W rapid charging ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 12 និង XOS 10.6។ ស្មាតហ្វូន Note 12 Pro នេះចេញលក់នៅក្នុងប្រទេសឥណ្ឌា ជាមួយតម្លៃ Rs. 16,999 សម្រាប់ទំហំ 8GB+256GB នឹតមានជម្រើសពណ៌ Alpine White, Tuscany Blue និង Volcanic Black។ ស្មាតហ្វូននេះអាចរកទិញបាននៅលើ Flipkart ចាប់ពីថ្ងៃទី 1 ខែកញ្ញានេះ៕