ស្វែងរកពួកយើង:

Infinix Note 40 5G បំពាក់អេក្រង់ OLED 120 Hz និងគាំទ្របច្ចេកវិទ្យាសាកភ្លើងឥតខ្សែបានប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌា

ដោយ

Koun Jab Luffy

24 មិថុនា 2024 12:31 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Infinix បាននាំយកស្មាតហ្វូនស៊េរីថ្មីម៉ូដែល Note 40 5G ទៅប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌា។ ស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការឡើងយ៉ាងប្រណិតដោយមានការបំពាក់អេក្រង់ទំហំធំដល់ 6.78-inch ប្រភេទបច្ចេកវិទ្យាអេក្រង់ OLED Display ដែលមានល្បឿន 120Hz refresh rate ជាមួយកម្រិតពន្លឺ 1,300nit peak brightness និងគាំទ្រកម្រិតបង្ហាញ Full-HD+ ទំហំ 1080x2436px។
Infinix Note 40 5G បំពាក់នូវបន្ទះឈីប MediaTek Dimensity 7020 SoC ភ្ជាប់ជាមួយរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB UFS3.1 ព្រមទាំងអាចដាក់បន្ថែមទំហំផ្ទុកពីក្រៅបានជាមួយ microSD។ ស្មាតហ្វូនស៊េរីថ្មីនេះមានកាមេរ៉ាក្រោយទំហំ 108MP, កាមេរ៉ាសែលហ្វីទំហំ 32MP, ថ្មទំហំ 5,000mAh គាំទ្របច្ចកវិទ្យាសាកភ្លើងតាមខ្សែកំលាំង 33W និងសាកភ្លើងឥតខ្សែជាមួយនឹងឆ្នាំងសាកប្រភេទ Wireless Mag Charge របស់ Infinix។ បន្ថែមពីនេះ Infinix Note 40 5G អាចប្រើប្រាស់ស៊ីមកាតបានពីរ, បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់, ប្រព័ន្ធ Speaker សំឡេង JBL, ប្រព័ន្ធការពារជម្រាបទឹកកម្រិត IP53 dust and splash resident និងដំណើរការដោយ Android 14 ស្រោបដោយស្បែកកម្មវិធី XOS14។
Article image
ស្មាតហ្វូនកម្រិតថវិការស៊េរីថ្មីរបស់ Infinix មួយនេះមានកម្រាស់ 7.91mm និងទំងន់ 185 ក្រាម។ Infinix Note 40 5G មានជម្រើសពណ៌ខ្មៅ Obsidian Black និងទឹកមាស Titan Gold។ ស្មាតហ្វូនស៊េរីថ្មីមួយនេះត្រូវបានដាក់លក់នៅលើបណ្តាញ Flipkart ជាមួយតម្លៃខ្ទង់ប្រហែល $239 ហើយនិងចេញលក់ជាផ្លូវការណ៍នៅថ្ងៃទី 26 ខែមិថុនា ខាងមុខនេះ៕
Infinix Note 40 5G បំពាក់អេក្រង់ OLED 120 Hz និងគាំទ្របច្ចេកវិទ្យាសាកភ្លើងឥតខ្សែបានប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌា