ស្វែងរកពួកយើង:

Infinix Note 40 5G បំពាក់បន្ទះឈីប MediaTek Dimensity 7020 បង្ហាញវត្តមានជាមួយតម្លៃខ្ទង់ $240

ដោយ

Koun Jab Luffy

23 ឧសភា 2024 10:22 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Infinix ទើបតែបានប្រកាសចេញស្មាតហ្វូនស៊េរីគ្រួសារ Note 40 នៅទីផ្សារប្រទេសភីលីពីន ដែលមានដូចជា Note 40 និង Note 40 Pro។ ស្មាតហ្វូនស៊េរីថ្មីនេះ មានទំហំអង្គផ្ទុកទិន្នន័យធំដល់ទៅ 512GB ជាមួយតម្លៃធូរថ្លៃជាងបើធៀបនឹងស្មាតហ្វូនកម្រិតថវិកាដទៃ។
ដោយម៉ូដែល Infinix Note 40 5G បានបំពាក់មកជាមួយបន្ទះឈីប MediaTek Dimensity 7020 ជាមួយអេក្រង់ OLED 120Hz កម្រិតបង្ហាញ Full-HD+ទំហំ 6.78-inch ដែលមានស្រោបការពារដោយកញ្ចក់ GorillaGlass ថែមទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដែលមានភ្ជាប់នូវសែនស័រគោលទំហំធំដល់ 108MP និងមានកាមេរ៉ាមុខទុកសែលហ្វីទំហំ 32MP ជាលែនទម្លុះថ្ងាសអេក្រង់។ Note 40 5G មានថ្មទំហំ 5,000mAh និងគាំទ្របច្ចេកវិទ្យាសាកថ្មតាមខ្សែជាមួយរន្ធ USB-C កំលាំង 33W និងដោយមិនប្រើខ្សែកំលាំង 15W ដោយប្របន្ទះចម្លង MagKit ដែលភ្ជាប់ជាមួយ Case ការពារ ដែលមានថ្មទំហំ 3,000mAh ភ្ជាប់មកជាមួយថែមទៀតផងដើម្បីសាកទៅកាន់ថ្មស្មាតហ្វូន។
Article image
ជាពិសេស Infinix Note 40 5G ក៏មានភ្ជាប់មកជាមួយឈីបជំនួយ Cheetah X1 របស់ក្រុមហ៊ុនដើម្បីតាមដានសីតុណ្ហភាពថ្ម និងចរន្តភ្លើងដើម្បីបើកដំណើរការមុខងារសាកភ្លើងល្បឿនលឿនទទួលបានសុវត្ថិភាពខ្ពស់ថែមទៀតផង។ Infinix Note 40 5G គឺស្មាតហ្វូនម៉ាក Note ដំបូងគេរបស់ក្រុមហ៊ុនដែលទទួលបានការបំពាក់រ៉េមទំហំធំដល់ 12GB និងម៉េមូរីទំហំ 512GB។ បច្ចុប្បន្នស្មាតហ្វូននេះមានដាក់លក់នៅក្នុងហាង TikTok Shop ក្នុងប្រទេសភីលីពីន ជាមួយជម្រើសបីពណ៌មានពណខ្មៅ, ទឹកមាស និងបៃតង ដែលមានតម្លៃខ្ទង់ប្រហែល $240 ប៉ុណ្ណោះ៕
Infinix Note 40 5G បំពាក់បន្ទះឈីប MediaTek Dimensity 7020 បង្ហាញវត្តមានជាមួយតម្លៃខ្ទង់ $240