
ក្រុមហ៊ុន Infinix បានកំពុងតែធ្វើការនៅលើស្មាតហ្វូន Note 40 Series ថែមទៀតហើយ។ យោងតាមរបាយការណ៌កាលពីម្សិលមិញនេះ បានបង្ហាញថា ស្មាតហ្វូន Note 40 Pro 5G នេះ បានឆ្លងកាត់ការចុះបញ្ជី Play Supported Devices រួចហើយផងដែរ។ នៅពេលនេះ មានដំណឹងថ្មីថា ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ Google Play Console ដែលមានការទម្លាយអំពីការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូននេះផងដែរ។ ជាមួយគ្នានេះ ស្មាតហ្វូននេះ ក៏មានការបង្ហាញខ្លួននៅលើ Geekbench ផងដែរ ដោយនៅលើបញ្ជីទាំងពីរនេះ មានការទម្លាយអំពីលក្ខណៈសម្បត្តិលម្អិតជាច្រើន។
ស្មាតហ្វូន Infinix Note 40 Pro 5G បានបង្ហាញនៅលើវេបសាយ Google Play Console និង Geekbench ជាមួយនិងលេខម៉ូដែល X6851 ហើយក៏មានការបង្ហាញអំពីរូបរាងរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះមានការឌីស្សាញរន្ធ Punch-hole មួយគ្រាប់នៅចំកណ្តាល និងអេក្រង់គែមកោងថែមទៀតផង។ បន្ថែមពីនេះ នៅលើបញ្ជីនេះ ក៏មានការបង្ហាញអំពីកម្រិតភាពច្បាស់ 1080x2436 pixels និងមានពន្លឺ 480 DPI។
នៅក្នុងបញ្ជីនៃ Google Play Console វិញ ស្មាតហ្វូន Infinix Note 40 Pro នេះមានបន្ទះឈីប MediaTek MT6855V គាំទ្រដំណើរការដោយ A78 cores ចំនួន 2 គ្រាប់ល្បឿន 2.2GHz និង A55 cores ចំនួន 6 គ្រាប់ រត់បាននៅក្នុងល្បឿន 2GHz ។ មានបន្ទះឈីបអាចជាម៉ូដែល Dimensity 7020 អាចនឹងមានអមដំណើរដោយរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 14 OS ថែមទៀតផង។

នៅក្នុងបញ្ជី Geekbench ដដែលនេះ ក៏មានការនិយាយអំពីបន្ទះឈីបដូចគ្នា និងរ៉េមដូចទៅនឹងបញ្ជីនៃ Google Play Console អញ្ចឹងដែរ។ នៅក្នុងការតេស្តនៃ Single-Core និង Multi-Core នៅលើ Benchmarking Platform នេះ បង្ហាញថា ស្មាតហ្វូន Note 40 Pro 5G ទទួលបានពិន្ទុ 928 និង 2,253។ សូមជំរាបថា នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក៏មានការបង្ហាញថា ស្មាតហ្វូន Infinix Note 40 Pro 5G នេះ ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រ BIS និងមានលេខកូដ X685៕
