
ថ្មីៗនេះ ក្រុមហ៊ុន Infinix ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Note 40 Pro 5G និង Note 40 Pro+ 5G Racing Edition នៅក្នុងប្រទេសនេះឥណ្ឌា។ សូមជំរាបថា ស្មាតហ្វូន Infinix Note 40 បានបង្ហាញខ្លួននៅក្នុងប្រទេសចិន កាលពីខែមេសារួចហើយ។ ស្មាតហ្វូន Infinix Note 40 Series Racing Edition ថ្មីនេះ មានការឌីស្សាញឡើងដោយមានកិច្ចសហការជាមួយនឹងក្រុមវិស្វករ BMW Group Design Works។ ការឌីស្សាញទៅលើស្មាតហ្វូននេះ គឺពិតជាស្រស់ស្អាត និងទាក់ទាញបំផុត។
បើមើលទៅលើរូបរាងស្មាតហ្វូន Infinix Note 40 Pro 5G និង Pro+ 5G Racing Edition គឺនៅតែរក្សាការឌីស្សាញកាមេរ៉ាខាងក្រោយដូចគ្នាជាមួយនឹង Active Halo AI lightning និងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 108MP ផងដែរ។ បន្ថែមពីនេះ ខ្នងក្រោយស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា UV printing technology ដែលមានភាពស្រស់ស្អាតបំផុត។ ផ្នែកកណ្តាលនៃផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានទម្រង់ដូចទៅនឹងឡូហ្គោ Formula 1 អញ្ចឹង។

ក្រៅពីការឌីស្សាញនេះ ស្មាតហ្វូន Infinix Note 40 series Racing Edition នេះ ក៏មានភ្ជាប់មកជាមួយនូវ wallpapers មានភាពទាក់ទាញ ហើយក៏មានការឌីស្សាញនូវ icons ពិសេសផ្តាច់មុខ ដែលផ្តល់នូវបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់ដែលមិនគួរអោយជឿនោះទេ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានការឌីស្សាញជាមួយនឹងប្រអប់លក់រាយ Retail Box ជាមួយនឹង BMW-theme ថែមទៀតផង។
ស្មាតហ្វូន Infinix Note 40 Pro 5G Racing Edition មានតម្លៃ Rs 15,999 សម្រាប់ទំហំ 8GB+256GB។ ទន្ទឹមនឹងនេះផងដែរនោះ ស្មាតហ្វូន Pro+ 5G Racing Edition ទំហំ 12GB+256GB គឺមានតម្លៃ Rs 18,999។ ស្មាតហ្វូនទាំងពីរនេះ នឹងចាប់ផ្តើមលក់នៅថ្ងៃទី 26 ខែសីហានេះនៅលើ Flipkart។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Infinix Note 40 Pro 5G និង Pro+ 5G គឺដូចគ្នា។ ស្មាតហ្វូននេះ មានអេក្រង់ AMOLED កម្រិត FHD+ ល្បឿន 120Hz និងមានគែមកោង។ ស្មាតហ្វូនទាំងពីរនេះគឺមានកាមេរ៉ាខាងគោលទំហំ 108MP អមជាមួយនឹង 2 គ្រាប់ទៀតមានទំហំ 2MP។

ស្មាតហ្វូន Infinix Note 40 Pro 5G Racing Edition នេះ ដំណើរការលើបន្ទះឈីប Dimensity 7020 ជាមួយនឹងរ៉េមទំហំ 12GB និង 256GB។ ម៉ូដែល Pro 5G គឺមានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យា 45W charging ខណៈពេលដែលស្មាតហ្វូន Pro+ 5G បំពាក់នូវថាមពលថ្មទំហំ 4,600mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W charging។ ស្មាតហ្វូននេះគឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា 20W wireless charging ផងដែរ៕
