ស្វែងរកពួកយើង:

Infinix Smart 8 Plus បង្ហាញខ្លួនជាមួយអេក្រង់កម្រិត 90Hz, ប្រើឈីប Helio G36 និងមានថ្មទំហំ 6,000mAh

ដោយ

Koun Jab Luffy

29 មករា 2024 11:15 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Infinix បាននឹងកំពុងធ្វើការចេញលក់ស្មាតហ្វូនស៊េរីថ្មី Infinix Smart 8  និង Infinix Smart 8 HD នៅក្នុងទីផ្សារប្រទេសឥណ្ឌា។ ហើយនៅពេលនេះក្រុមហ៊ុននេះ ក៏បានបញ្ចេញម៉ូដែលថ្មី Infinix Smart 8 Plus នៅលើគេហទំព័រ Global Website ផ្លូវការណ៍របស់ក្រុមហ៊ុន ប៉ុន្តែ មិនបានបញ្ជាក់ពីតម្លៃ ឬក៏ថ្ងៃត្រូវប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មីមួយនេះនោះទេ។
បើតាមគុណសម្បត្តិដែលក្រុមហ៊ុនបានបង្ហាញ គឺ Infinix Smart 8 Plus បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ IPS LCD Display ទំហំ 6.6-inch ជាប្រភេទ Punch-Hole Display ដែលគាំទ្រកម្រិតបង្ហាញ HD+ ទំហំ 720 x 1612px ខ្នាត 20:9 ratio ជាមួយល្បឿន 90Hz និងកម្រិតពន្លឺដល់ 500nits។
ដោយនៅត្រង់ប្រជ្រុយទំលុះថ្ងាសអេក្រង់ គឺមានភ្ជាប់ដោយកាមេរ៉ាសែលហ្វីទំហំ 8MP។ ចំនែកកាមេរ៉ាក្រោយមានពីគ្រាប់ភ្ជាប់ដោយសែនស័រមេទំហំ 50MP និងមួយគ្រាប់ទៀតជា AI Lens ព្រមទាំងមានអំពូលភ្លើងមួយគ្រាប់ជាប្រភេទ Quad-LED Flash។ ស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីនេះប្រើនូវបន្ទះឈីប Helio G36 ភ្ជាប់ដោយរ៉េមទំហំ 4GB LPDDR4x និងមានជម្រើសម៉េមូរីទំហំ 64GB និង 128GB ហើយអាចដាក់បន្ថែមទំហំផ្ទុកខាងក្រៅបានជាមួយ microSD។
Infinix Smart 8 Plus គាំទ្រការដំឡើងមកជាមួយប្រតិបត្តិការ Android 13 Go ស្រោបផ្ទៃមុខងារកម្មវិធីប្រើប្រាស់ដោយ XOS13 និងមានប្រព័ន្ធសុវត្ថិភាពសម្រាប់ស្កែនក្រយ៉ៅម្រាមដៃដោះសោរស្ថិតនៅលើស៊ុមខាងស្តាំភ្ជាប់នៅលើប៊ូតុងបិតបើក។
ស្មាតហ្វូនស៊េរីថ្មីនេះមានថ្មទំហំធំដល់ទៅ 6,000mAh គាំទ្រកំលាំងសាកថ្ម 18W ជាមួយរន្ទសាកប្រភេទ USB-C។ បន្ថែមពីនេះ Infinix Smart 8 Plus អាចប្រើប្រាស់ស៊ីមកាតបានពីរគាំទ្រប្រព័ន្ធសេវា 4G VoLTE, មានប្រព័ន្ធ Wi-Fi 802.11ac, Bluetooth និងរន្ធដោតកាសខ្នាត 3.5mm។ ស្មាតហ្វូននេះមានកម្រាស់ 8.95mm និងទំងន់ 204 ក្រាម។ ហើយ Infinix Smart 8 Plus នឹងមានជម្រើសពណ៌ចំនួន 3 គឺពណ៌ខ្មៅ Timber Black, ពណ៌ Galaxy White, និងទឹកមាស Shiny Gold៕
Infinix Smart 8 Plus បង្ហាញខ្លួនជាមួយអេក្រង់កម្រិត 90Hz, ប្រើឈីប Helio G36 និងមានថ្មទំហំ 6,000mAh