ស្វែងរកពួកយើង:

Infinix Zero 40 Series អេក្រង់ OLED ល្បឿន 144Hz និងកាមេរ៉ាសែលហ្វីទំហំ 50MP បង្ហាញវត្តមានផ្លូវការណ៍

ដោយ

Koun Jab Luffy

30 សីហា 2024 04:54 ល្ងាច

អាន 3 នាទី

Article image
ស្មាតហ្វូនជំនាន់ថ្មី Infinix Zero 40 Series ដែលមានដូចជា Zero 40 4G និង Zero 40 5G បានបង្ហាញខ្លួនផ្លូវការណ៍នៅទីផ្សារប្រទេសម៉ាឡេស៊ី។ អ្វីដែលពិសេស និងចម្បងបំផុតនៅលើ Zero 40 Series គឺការគាំទ្រមុខងារកាមេរ៉ា GoPro Mode ដែលនេះ គឺមានន័យថា អនុញ្ញាតិឲ្យ Infinix Zero 40 4G និង 40 5G អាចភ្ជាប់ទៅកាន់កាមេរ៉ារបស់ GoPro ដើម្បីប្រើអេក្រង់ទូរស័ព្ទធ្វើជា Viewfinder តាមរយះកម្មវិធីកាមេរ៉ារបស់ Infinix។ ជាមួយគ្នានេះ  ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានដំឡើងមកស្រាប់ជាមួយកម្មវិធីកាមេរ៉ា GoPro Quick app ផងដែរ។
និយាយពីគុណសម្បត្តិរបស់ Infinix Zero 40 Series វិញ គឺថាកម្រិត Premium តែម្តង ដោយក្នុងនោះមានដូចជាបច្ចេកវិទ្យាអេក្រង់កោងគែមប្រភេទ AMOLED Display ទំហំ 6.74-inch មានល្បឿនដល់ទៅ 144Hz refresh rate គាំទ្រកម្រិតបង្ហាញ Full-HD+ ជាមួយកម្រិតពន្លឺខ្ពស់ដល់ 1,300nits peak brightness និងស្រោបការពារដោយកញ្ចក់ Corning Gorilla Glass 5 ព្រមទាំងសែនស័រស្កែនក្រយ៉ៅម្រាមដៃដោះសោរក្រោមអេក្រង់។
Article image
ស្មាតហ្វូនជំដនាន់ថ្មីទាំងពីរនេះ គាំទ្រការដំណើរមកជាមួយ XOS14.5 គាំទ្រដោយប្រតិបត្តិការណ៍ Android 14 ចេញពីប្រអប់ស្រាប់។ ក្រុមហ៊ុនបានបញ្ជាក់ថា នឹងដាក់ឲ្យស្មាតហ្វូនជំនាន់ថ្មីនេះទទួលបានការធ្វើបច្ចុប្បន្នភាព Android បានពីរជំនាន់ ឬពីរឆ្នាំ និងប្រព័ន្ធសុវត្ថិភាពរយះពេល 3 ឆ្នាំ។
នៅលើអេក្រង់របស់ Infinix Zero 40 Series មានរំលេចដោយលែនកាមេរ៉ាទំលុះថ្ងាសអេក្រង់ដែលភ្ជាប់សែនស័រទំហំធំដល់ទៅ 50MP ជា Samsung JN1 Sensor។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះមានបំពាក់លែនកាមេរ៉ាចំនួន 3 គ្រាប់នៅលើកញ្ចប់លែនរចនាជាកង់រង្វង់ធំ ដោយក្នុងនោះមានសែនស័រមេទំហំ 108MP Samsung HM6 ភ្ជាប់នូវមុខងារ IOS, សែនស័រ Ultrawide ទំហំ 50MP និង Depth Sensor ទំហំ 2MP។
Article image
ប្រព័ន្ធកាមេរ៉ានៅលើម៉ូដែល Zero 40 4G មានសមត្ថភាពផលិតសាច់វីដេអូបានកម្រិត 2K ល្បឿន 30fps ចំនែកនៅលើម៉ូដែល 5G វិញមានសមត្ថភាពអាចផលិតសាច់វីដេអូបានកម្រិត 4K ល្បឿន 60fps។ សម្រាប់កំលាំងម៉ាស៊ីនវិញ ម៉ូដែល Zero 40 4G បានបំពាក់នូវបន្ទះឈីប MediaTek Helio G100 ភ្ជាប់ដោយរ៉េមទំហំ 8GB ខណៈម៉ូដែល 5G ប្រើបន្ទះឈីប MediaTek Dimensity 8200 និងមានរ៉េមទំហំធំបំផុតដល់ 12GB។
បងប្អូនស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះមានម៉េមូរីទំហំ 256GB និង 512GB ជាមួយថ្មទំហំ 5,000mAh ហើយនិងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 44W Wired Fast Charging។ ហើយនៅលើម៉ូដែល Zero 40 5G មានការគាំទ្របច្ចេកវិទ្យាសាកភ្លើងឥតខ្សែកំលាំង 20W wireless fast charging និងមុខងារ reverse charging កំលាំង 10W ផងដែរ។ ម៉ូដែល 4G ដែលមានរ៉េមទំហំ 8GB+ ម៉េមូរីទំហំ 256GB មានតម្លៃខ្ទង់ប្រហែល $279 ខណៈម៉ូដែល 5G មានតម្លៃខ្ទង់ប្រហែល $395។
Zero 40 4G មានជម្រើសពណ៌ដូចជា Misty Aqua, Blossom Glow, និង Rock Black ចំនែកម៉ូដែល Zero 40 5G មានជម្រើសពណ៌ Violet Garden, Moving Titanium, និង Rock Black។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនេះ នឹងត្រូវប្រកាសចេញលក់នៅទីផ្សារម៉ាឡេស៊ីចាប់ពីថ្ងៃទី 8 ខែកញ្ញាខាងមុខនេះ៕