ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Infinix Zero Book Ultra នឹងបង្ហាញខ្លួនផ្លូវការណ៍នៅទីផ្សារឥណ្ឌានាថ្ងៃទី 31 ខែមករា ខាងមុខនេះ

ដោយ

Koun Jab Luffy

25 មករា 2023 10:23 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Infinix ត្រៀមប្រកាសចេញផលិតផលថ្មីរបស់ខ្លួនចំនួនពីរបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌានាថ្ងៃទី 31 ខែមករា ខាងមុខនេះបន្ទាប់ពីការប្រកាសចេញលក់ស្មាតហ្វូនលំដាប់ថវិកាស៊េរីថ្មី Infinix Note 12i នៅថ្ងៃទីនេះ។ សម្រាប់ផលិតផលថ្មីបន្ទាប់ទាំងពីរដែលនឹងមកដល់នៅចុងខែនេះ គឺមាន Infinix Zero Book ដែលជាកុំព្យូទ័រស៊េរីថ្មី និងស្មាតហ្វូនស៊េរីថ្មី Infinix Zero 5G 2023 ដែលនឹងមកដល់នៅថ្ងៃទី 04 ខែកុម្ភៈ។
ក្រុមហ៊ុន Infinix បានចូលប្រឡូកក្នុងទីផ្សារកុំព្យូទ័រយួរដៃកាលពីអំឡុងខែធ្នូឆ្នាំ 2021 ដោយប្រកាសចេញ Laptop ដំបូងរបស់ខ្លួនម៉ូដែល Infinix INBook X1។ ហើយនៅក្នុងឆ្នាំ 2022 ក្រុមហ៊ុននេះក៏បានប្រកាសចេញ Laptop ស៊េរីថ្មីចំនួន 3 ស៊េរីទៀត ដែលមានម៉ូដែល Infinix INBook X1 Slim, INBook X1 Neo និង INBook X2 Plus។ ហើយនៅក្នុងឆ្នាំ 2023 នេះ Infinix  ក៏ត្រៀមប្រកាសចេញ Laptop ស៊េរីថ្មីក្រោមម៉ាកសញ្ញា Zero ដែលនឹងមានឈ្មោះដូចជា Zero Book និង Zero Book Ultra។
កុំព្យូទ័រ Laptop ស៊េរីថ្មីនេះនឹងមានតម្លៃថ្លៃជាងស៊េរីមុនៗដែលបានចេញលក់នៅក្នុងទីផ្សារប្រទេសឥណ្ឌា។ Infinix Zero Book Series នឹងមានមកជាមួយអង្គគណនា 12th Gen Intel-Core H Processor ដែលមានជម្រើសម៉ាស៊ីន Core i5, Core i7 និង Core i9។ កុំព្យូទ័រស៊េរីថ្មីនេះ ក៏នឹងប្រើរ៉េមប្រភេទ LPDDR5 និង PCIe 4.0 SSD។ Infinix Zero Book Series ជំនាន់ដំបូងនឹងមកជាមួយជម្រើស Core i5 និង Core i7 ដែលនឹងមានភ្ជាប់ដោយរ៉េមទំហំ 16GB និងថាសរឹងទំហំ 512GB ហើយសម្រាប់ម៉ូដែល Core i9 នឹងមានភ្ជាប់ដោយរ៉េមទំហំ 32GB ជាមួយថាសរឹងទំហំ 1TB។
Article image
សម្រាប់ម៉ូដែលខ្ពស់បំផុត គឺ Infinix Zero Book Ultra ដែលជា Top Level នឹងមានតម្លៃខ្ទង់ប្រហែល $1,100 ដែលជាតម្លៃធូរថ្លៃជាងម៉ាកផ្សេងដែលមានការបំពាក់គុណសម្បត្តិដូចគ្នានេះ ដែលម៉ូដែលខ្លះអាចមានតម្លៃរហូតដល់ទៅខ្ទង់ប្រហែល $1,837 នៅទីផ្សារប្រទេសឥណ្ឌា។ Infinix Zero Book Series នឹងមានអេក្រង់ទំហំ 15.6 អ៊ីញ កម្រិត FHD-LED Backlit Display, មានកាមេរ៉ា Webcam កម្រិត FHD ភ្ជាប់ជាមួយបច្ចេកវិទ្យា AI BeautyCam, ប្រព័ន្ធបំពងសំឡេង quad-array speaker, មានថ្មទំហំ 70Whr និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 96W៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Infinix Zero Book Ultra នឹងបង្ហាញខ្លួនផ្លូវការណ៍នៅទីផ្សារឥណ្ឌានាថ្ងៃទី 31 ខែមករា ខាងមុខនេះ