ស្វែងរកពួកយើង:

Infinix ZERO Series Mini Tri-Fold ស្មាតហ្វូនបត់បាន 3 តង់ មានរូបរាងបញ្ឈរស្រស់ស្អាតមែនទែន!

ដោយ

Koun Jab Luffy

03 មីនា 2025 08:08 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីក្រុមហ៊ុន Huawei បង្ហាញនូវស្មាតហ្វូនបត់បាន 3 តង់ Tri-Folding Mate XT នៅក្នុងខែកញ្ញាឆ្នាំ 2024 នោះ នៅពេលនេះ ក្រុមហ៊ុន Infinix បានប្រកាសចេញនូវគំនិតនៃស្មាតហ្វូនបត់បាន 3 តង់ថ្មីរបស់ខ្លួនថែនទៀតហើយ។ ស្មាតហ្វូន Infinix ZERO Series Mini Tri-Fold Concept ដែលជាគំរូថ្មីនេះ គឺមានការឌីស្សាញទម្រង់បត់បាន 3 តង់ថ្មីដែលមានការប្រើប្រាស់នូវ Dual hinges ដែលមានទម្រង់បញ្ឈរយ៉ាងស្រស់ស្អាត ខុសប្លែកពីក្រុមហ៊ុនផ្សេងទៀតដែលមាននៅលើទីផ្សារ។
ខុសប្លែកពីស្មាតហ្វូនបត់បានដែលអាចប្រែជាថេប្លេតបាននោះ គំនិតថ្មីរបស់ស្មាតហ្វូននេះ គឺអាចកែប្រែជាស្មាតហ្វូន ឬកាមេរ៉ាដែលមានរូបរាងតូចដ៏ស្រស់ស្អាត។ ស្មាតហ្វូននេះ អាចភ្ជាប់ជាមួយនឹងឧបករណ៍ជាច្រើនទៀតដូចជាភ្ជាប់ទៅនឹងកាតាប ឬប្រើប្រាស់ជាស្មាតហ្វូនជាដើម។ ស្មាតហ្វូនដែលឌីស្សាញ Outward-Folding នេះគឺមានអេក្រង់ភ្លោះ ដែលមានមុខងារជាច្រើនយ៉ាងសម្បូរបែបក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ បំពាក់នូវកាមេរ៉ាកម្រិតខ្ពស់ដែលអាចថតរូបភាពកម្រិតច្បាស់ខ្ពស់បំផុត។
Article image
សម្រាប់អ្នកដែលចូលចិត្តការហាត់ប្រាណនោះ ស្មាតហ្វូននេះ អាចភ្ជាប់ជាមួយនឹងសម្ភារៈជាច្រើនទៀតដូចជាឧបករណ៍ហាត់ប្រាណ ដៃកង់ កាបូប ឬនៅលើ Dashboard ក្នុងរថយន្តផងដែរ។ ជាមួយស្មាតហ្វូននេះ ក៏នឹងអាចអនុញ្ញាតអោយអ្នកអាចធ្វើការតាមដានទៅលើសកម្មភាពនៃការធ្វើដំណើរ ការហាត់ប្រាណ ឬមុខងារជាច្រើនទៀត។
Article image
ស្មាតហ្វូននេះមានរូបរាងស្តើង ស្លីម និងស្រាលក្នុងការប្រើប្រាស់ដែលអាចកាន់បាននៅក្នុងដៃម្ខាង។ នៅមិនទាន់ច្បាស់នោះទេថាពេលណាដែលក្រុមហ៊ុនInfinix នេះមានគម្រោងនាំយកស្មាតហ្វូននេះទៅកាន់ទីផ្សារនោះ។ ស្មាតហ្វូន ZERO Series Mini Tri-Fold នេះ ក៏ឆ្លុះបញ្ចាំងអំពីភាពច្នៃប្រឌិតថ្មីបន្ថែមទៀត ដែលកាលពីមុនក៏ធ្លាប់ឃើញពីក្រុមហ៊ុន LG ផងដែរ៕