
Insta360 Luna Ultra នឹងប្រជែងជាមួយ Osmo Pocket 4P របស់ DJI
ថ្មីៗនេះ ក្រុមហ៊ុន Insta360 ទើបតែប្រកាសជាផ្លូវការនូវកាមេរ៉ា Handheld gimbal ថ្មីរបស់ខ្លួន ដែលមានឈ្មោះហៅថា Luna Ultra។ ជាមួយនិងកិច្ចសហការជាមួយនឹងក្រុមហ៊ុន Leica ដែលជំនាញផលិតកាមេរ៉ាសម្រាប់ Vlogging នោះ នៅពេលនេះ ក្រុមហ៊ុន Insta360 បានបញ្ចេញនូវកាមេរ៉ាថ្មី ដែលមានការឌីស្សាញមកជាមួយនូវកាមេរ៉ាភ្លោះ ស្រដៀងគ្នាទៅនឹងកាមេរ៉ា Osmo Pocket 4P របស់ក្រុមហ៊ុន DJI អញ្ចឹង។ កាមេរ៉ាថ្មីនេះ បំពាក់នូវសិនស័រ 1 អ៊ីង និងមានកម្រិត f/1.8 Aperture និង 20mm equivalent focal length។ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ា Telephoto ជាមួយនឹង f/2.0 Aperture និង 60mm Equivalent Focal Length ជាមួយនឹង 3x Optical Zoom, 6x Lossless Zoom និង 12x Digital zoom។

លក្ខណៈពិសេសមួយរបស់កាមេរ៉ា Luna Ultra នេះ គឺបំពាក់នូវអេក្រង់ 2 អ៊ីង Touchscreen Display ដែលអាចដោះចេញបាន។ អេក្រង់នេះអាចប្រើប្រាស់ជា Remote Monitor និង Controller ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតពីចម្ងាយដល់ទៅ 20 ម៉ែត្រនៅក្នុងកម្រិត HD Resolution។ ទៅលើសមត្ថភាពប្រើប្រាស់ គឺអាចធ្វើការផ្លាស់ប្តូររវាង Portrait និង Landscape បានយ៉ាងទំនើប។ សម្រាប់កាមេរ៉ា Pocket Gimbal នេះ គឺមានថាមពលថ្មទំហំ 1,550mAh ដែលអាចប្រើប្រាស់បានដល់ទៅ 4 ម៉ោង និងទ្រទ្រង់នូវការសាកថ្មលឿន Fast Charging។ កាមេរ៉ា Luna Ultra នេះបំពាក់នូវ 3-Axis Mechanical Stabilization ដែលមានមុខងារ Deep Track 5.0 យ៉ាងទំនើបថែមទៀតផង។

ក្រុមហ៊ុន Insta360 បានបញ្ជាក់ថា កាមេរ៉ា Luna Ultra នេះ អាចថតនៅក្នុងកម្រិតភាពច្បាស់ដល់ទៅ 8K resolution 30fps, 4K footage 120fps និង slow-motion videos 240fps 4K ហើយនឹងអាចថតរូបភាពកម្រិត 37MP នៅក្នុង UltraPhoto mode និង 200MP resolution panorama ផងដែរ។ Luna Ultra នេះ ទ្រទ្រង់នូវ 10-bit video recording និង Dolby Vision & I-log ផងដែរ។ កាមេរ៉ានេះ មានម៉េមូរីទំហំ 47GB និងអាចបន្ថែម microSD ដល់ទៅ 1TB ។ បន្ថែមពីនេះវាក៏មាន 4-microphone Array ។

កាមេរ៉ា Insta360 Luna Ultra នេះមានពណ៌ Cosmic Black និង Stellar White ហើយវាមានទម្ងន់ 235g ។ សម្រាប់ការតភ្ជាប់នៅលើកាមេរ៉ានេះ មានដូចជា USB Type-C port, Wi-Fi 6 នៅលើ Camera គោល និង Wi-Fi 4 នៅលើអេក្រង់ដែលអាចផ្តាច់បាននេះ។ កាមេរ៉ានេះដាក់លក់លើទីផ្សារសកល តម្លៃ $769.99 ហើយពេលនេះមានលក់នៅលើវេបសាយរបស់ Insta360, Amazon និងហាងលក់ផ្លូវការជាច្រើនទៀត៕
