
ថ្មីៗនេះ ក្រុមហ៊ុន Insta360 ទើបតែប្រកាសបង្ហាញនូវកាមេរ៉ា GO 3S ដែលជា upgrade versionនៃ GO 3 ដែលមានទំហំប៉ុនមេដៃប៉ុណ្ណោះ។ សម្រាប់ម៉ូដែលថ្មីនេះ គឺមានការពង្រឹងទៅលើកម្រិតភាពច្បាស់នៃការថត video recording resolution ហើយក៏មានមុខងារដ៏មានតម្លៃមួយទៀតនោះគឺ Apple Find My ថែមទៀតផង។ សូមជំរាបថា កាមេរ៉ាជំនាន់មុននេះ អាចធ្វើការថតបាននៅក្នុងកម្រិត 2.7K ប៉ុណ្ណោះ ខណៈពេលដែលម៉ូដែល GO 3S ពេលនេះ អាចថតកម្រិតភាពច្បាស់បានដល់ទៅ 4K នៅក្នុងកម្រិត 30fps។
នៅលើម៉ូដែលថ្មីនេះ ក៏មានសមត្ថភាពក្នុងការថត 2.7K mode នៅក្នុងកម្រិត 50fps សម្រាប់អ្នកដែលចង់ថតវីដេអូ slow-motion ផងដែរ។ សម្រាប់មុខងារពិសេសមួយទៀតនោះ គឺសមត្ថភាពនៃការថត Apple Find My។ និយាយពីការភ្ជាប់នូវកាមេរ៉ា GO 3S ជាមួយនឹងស្មាតហ្វូន iPhone គឺនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចរកទីតាំងនៃកាមេរ៉ាតូចមួយនេះតាមរយៈកម្មវិធី Find My app ដរាបណាកាមេរ៉ានេះ មានថាមពលថ្ម។ ក្រុមហ៊ុន Insta360 បញ្ជាក់ថា កម្មវិធី Find My អាចនឹងមានបញ្ហាតិចតួចផងដែរប្រសិនបើមានការរំខានទៅលើ Bluetooth signal ។
លើសពីសមត្ថភាពនៃការថត 4K និង Find MY នេះ កាមេរ៉ា GO 3S នេះ ថែមទាំងមានការ upgrades ផងដែរដូចជាមុខងារការទប់ទល់ទៅនឹងការជ្រាបទឹកពី 16ft (5m) ទៅ 33ft (10m) ផងដែរ។ ជាមួយគ្នានេះ កាមេរ៉ាតូចនេះ ក៏មានបំពាក់នូវ MegaView FOV setting ដែលមាន ultra-wide mode ក្នុងការកាត់បន្ថយទៅលការខូចទ្រង់ទ្រាយថែមទៀតផង ខណៈពេលដែល Interval Video បើធ្វើការបិទ និងបើកទៅលើកាមេរ៉ាបានដោយស្វ័យប្រវត្តិផងដែរសម្រាប់សកម្មភាពបន្ថែមទៀត។
សម្រាប់ Slow motion គឺមានការពង្រីកដល់ទៅ 200fps នៅក្នុងកម្រិត 1080p និង 100fps នៅក្នុងកម្រិត 2.7K រួមទាំងមានការប្រើប្រាស់នូវ Dynamic Timelapse effect ទៀតផង។ កាមេរ៉ា GO 3S នេះមានពណ៌ខ្មៅ និងពណ៌ស។ កាមេរ៉ា GO 3S នេះមានតម្លៃ $399.99 សម្រាប់ទំហំ 64GB និងតម្លៃ $429.99 ដែលមានទំហំ 128GB ៕
