
នៅទីបំផុត ក្រុមហ៊ុន Apple បានបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ iOS 18 នៅក្នុងសន្និសីទ WWDC24 ហើយ ដោយប្រព័ន្ធប្រតិបត្តិការថ្មីនេះ មានការបន្ថែមនូវមុខងារ AI ជាច្រើន ហើយថែមទាំងមានការពង្រឹងទៅលើមុខងារជាច្រើនទៀត។ លក្ខណៈពិសេសមួយដែលត្រូវបានគេមើលឃើញថា ក្រុមហ៊ុននេះ បានប្រើប្រាស់នូវ Visual Effects។ នៅក្នុងអ្វីដែលមានការបង្ហាញនៅលើប្រព័ន្ធប្រតិបត្តិការ iOS 18 នេះ អ្នកអាចនឹងមើលឃើញនូវ Animation នៅពេលដែលអ្នកចុចនៅលើ Power button ឬនៅលើ Volume rocker។
ការប្រើប្រាស់នូវប៊ូតុងនេះ គឺបានបង្ហាញនូវ “Squeeze Effect” នៅលើអេក្រង់ ដែលនេះ បញ្ជាក់ថា កម្មវិធីនេះ គឺពិតជាមានសារៈសំខាន់ក្នុងការប្រើប្រាស់ប៊ូតុង Solid-State សម្រាប់ពេលអនាគត។ សម្រាប់ Effect នៅលើអេក្រង់នេះ ក៏នឹងមានការប្រែប្រួលផងដែរ តាមរយៈការចុច click នៅលើប៊ូតុងនេះ។ ពាក់ព័ន្ធទៅនឹង Animation ថ្មីនេះ ប្រព័ន្ធប្រតិបត្តិការ iOS 18 នេះ ក៏មានការបន្ថែមនូវមុខងារជាច្រើនទៀតទៅលើស្មាតហ្វូននេះ ចេញពី control center ដោយមិនចាំបាច់ប្រើប្រាស់នូវប៊ូតុង power នោះទេ។ មុខងារថ្មីនេះ ក៏អាចនឹងមានការប្រែប្រួលផ្លាស់ប្តូរផងដែរទៅលើប៊ូតុងទាំងនេះ។
គួរបញ្ជាក់ថា កាលពីពេលមុននេះ បើមើលទៅលើ iPhone 15 គឺមានពាក្យចចាមអារ៉ាមថា នឹងប្រើប្រាស់នៅលើប៊ូតុង solid-state។ យ៉ាងណាមិញ ដោយសារតែបញ្ហាបច្ចេកទេសមួយចំនួនពាក់ព័ន្ធទៅនឹងការផលិតទ្រង់ទ្រាយធំនោះ ក្រុមហ៊ុន Apple ក៏សម្រេចចិត្តក្នុងការផ្អាកទៅលើគម្រោងនេះ និងការប្រើប្រាស់នូវប៊ូតុង buttons ធម្មតាកាលពីឆ្នាំមុននេះ ទៅលើស្មាតហ្វូន iPhone 15 Pro។ ប៉ុន្តែដោយសារតែការផ្លាស់ប្តូរទៅលើប្រព័ន្ធប្រតិបត្តិការ OS នេះ ក្រុមហ៊ុន Apple មិនបានផ្លាស់ប្តូរផ្អាកទៅលើគម្រោងផែនការរបស់ខ្លួនទាំងស្រុងនោះទេ។

ពាក្យចចាមអារ៉ាមជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូន iPhone 16 អាចនឹងមិនមានការឌីស្សាញជាមួយនឹងប៊ូតុងនោះទេ (ការប្រើប្រាស់នូវ solid-state buttons)។ របាយការណ៍មួយចេញពី Economic Daily News បានអះអាងថា ក្រុមហ៊ុន Apple ក៏ធ្វើការជាមួយនឹងក្រុមហ៊ុន ASE Group (Advanced Semiconductor Engineering) ដើម្បីផលិតទៅលើ button packaging module សម្រាប់ស្មាតហ្វូន iPhone 16 ផងដែរ៕
