
បើយើងមើលទៅលើវត្តមានរបស់ឧបករណ៌ iPad Air ជំនាន់ថ្មី ដែលបានបង្ហាញវត្តមាននៅលើទីផ្សារកាលពីដើមឆ្នាំកន្លងទៅនេះ គឺមានការអាប់ដែទៅលើផ្នែកជាច្រើនសម្រាប់អ្នកប្រើប្រាស់។ ថេប្លេតថ្មីនេះ គឺមានម៉ូដែលអេក្រង់ទំហំ 11 អ៊ីង និងម៉ូដែលទំហំ 13-អ៊ីង បំពាក់ជាមួយនូវបន្ទះឈីប Apple M2 នឹងប្រើប្រាស់នូវបន្ទះអេក្រង់ Liquid Retina IPS LCDs។
នៅថ្ងៃនេះ យោងតាមរបាយការណ៌ថ្មី ដែលមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូង បាននិយាយថា iPad Air ជំនាន់ថ្មី ដែលបង្ហាញវត្តមាននៅឆ្នាំ 2026 ខាងមុខ គឺនឹងមានការផ្លាស់ប្តូរមកប្រើប្រាស់នូវបន្ទះអេក្រង់ OLED display។ ព័ត៌មានខាងលើនេះ គឺបានដកស្រង់ចេញពីសារព័ត៌មាន TheElec ដែលជាប្រភពជឿជាក់មួយរបស់ប្រទេសកូរ៉េខាងត្បូង ហើយនៅក្នុងនោះ ក៏មានការសសេរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung គឺជាអ្នកផ្គត់ផ្គង់តែមួយគត់ទៅលើអេក្រង់សម្រាប់ iPad Air ជំនាន់់ថ្មីនេះថែមទៀតផង។ សូមជំរាបថា iPad Pros ដែលបង្ហាញវត្តមានកន្លងមក គឺមានការផ្គត់ផ្គង់អេក្រង់ដោយ Tandem OLED។

សូមជំរាថា កាលពីឆ្នាំមុននេះ ក៏ធ្លាប់មានការលេចចេញនូវរបាយការណ៌ដូចគ្នានេះដែរថា នៅឆ្នាំ 2026 ខាងមុខនេះ វត្តមានរបស់ iPad Air ដែលមានការបំពាក់នូវអេក្រង់ OLED នឹងមានប្រកាសចេញហើយ ដោយម៉ូដែលថ្មី iPad Mini ក៏នឹងមានការប្រើប្រាស់នូវអេក្រង់ទំហំ 8.7-អ៊ីងOLED display ផងដែរ។
