ស្វែងរកពួកយើង:

iPad Air 2026 នឹងមានការបំពាក់មកជាមួយនូវអេក្រង់ OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung Display

ដោយ

Koun Jab Luffy

11 សីហា 2024 11:24 ថ្ងៃត្រង់

អាន 2 នាទី

Article image
បើតាមការបញ្ជាក់របស់សារព័ត៌មាន The Elec ដែលបានដកស្រង់ប្រភពចេញពីប្រទេសកូរ៉េខាងត្បូង បាននិយាយថា ក្រុមហ៊ុន Apple នឹងជ្រើសរើសយកក្រុមហ៊ុន Samsung Display ធ្វើជាអ្នកផ្គត់ផ្គង់ផ្តាច់មុខទៅលើអេក្រង់ OLED សម្រាប់ iPad Air ជំនាន់ថ្មីនេះគឺដោយសារតែក្រុមហ៊ុននេះ មានសមត្ថភាពក្នុងការផលិតទ្រង់ទ្រាយធំជាងក្រុមហ៊ុន LG Display នេះ ។
ក្រុមហ៊ុន Samsung បានផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន Apple ជាមួយនឹងអេក្រង់ OLED សម្រាប់ iPad Pro M4 រួចមកហើយ ដោយអេក្រង់នេះ គឺមានការពង្រឹងទៅលើការឌីស្សាញថ្មី ការពង្រឹងទៅលើពន្លឺអេក្រង់ និងប្រសិទ្ធិភាពនៃថាមពលថ្មថែមទៀតផង។ យោងរបាយការណ៍ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវអេក្រង់ OLED Panel នេះទៅលើ iPad Air ជាមួយនឹង iPad Mini នៅក្នុងឆ្នាំ 2026 ។
Article image
ប្រភពខាងលើនេះបន្តថា រោងចក្រ A3 របស់ក្រុមហ៊ុន Samsung Display ដែលធ្លាប់បានធ្វើការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់ OLED សម្រាប់ស្មាតហ្វូន iPhone និង iPad Pro គឺមានការផលិតទ្រង់ទ្រាយធំដល់បានទៅ 135,000 បន្ទះនៅក្នុងមួយខែ។ បើធ្វើការប្រៀបធៀបជាមួយនិងរោងចក្រនៅតំបន់ E6-1~3 របស់ក្រុមហ៊ុន LG Display ដែលផលិតនូវអេក្រង់ OLED សម្រាប់ iPhone គឺមានសមត្ថភាពក្នុងការផលិតត្រឹមតែ 45,000 ប៉ុណ្ណោះក្នុងមួយខែ។ ជាមួយគ្នានេះនៅតំបន់  E6-4 ដែលផលិតអេក្រង់ OLED សម្រាប់ iPad មានសមត្ថភាពក្នុងការផលិតចំនួន 15,000 ក្នុងមួយខែ។
កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើនផងដែរ ដែលបានលើកឡើងពីគម្រោងរបស់ក្រុមហ៊ុន Apple នៅក្នុងការប្រើប្រាស់នូវ OLED displays ទៅលើ iPad Mini និង iPad Air នោះ ។ តាមការស្រាវជ្រាវចេញពីស្ថាប័ន Omdia បានបញ្ជាក់ថា ថេប្លេត iPad Air នឹងប្រើប្រាស់នូវអេក្រង់ OLED display នៅក្នុងឆ្នាំ 2026 ជាមួយនឹង iPad mini នៅក្នុងឆ្នាំ 2027។ យ៉ាងណាមិញ សារព័ត៌មាន ET News និង ZDNET Korea របស់កូរ៉េ បានបញ្ជាក់ថា ម៉ូដែលទាំងពីរនេះ នឹងធ្វើការអាប់ដេតទៅកាន់អេក្រង់ oLED Displays nOក្នុងពេលដំណាលគ្នានៅក្នុងឆ្នាំ 2026 ហើយក្រុមហ៊ុន Apple អាចនឹងពន្យារពេលក្នុងការប្រើប្រាស់អេក្រង់ OLED ទៅលើ  13-inch iPad Air រហូតដល់ឆ្នាំ 2027 ។
Article image
ខណៈពេលដែល OLED iPad Air នឹងមានអេក្រង់ 11-អ៊ីងនោះ សម្រាប់ Pad Mini ត្រូវបានគេរំពឹងថា អាចនឹងមានការបង្កើនអេក្រង់ទំហំពី 8.3 អ៊ិង ទៅទំហំ 8.7 អ៊ីងផងដែរ។ ខុសប្លែកពីម៉ូដែល iPad Pro ចុងក្រោយនេះ ដែលប្រើប្រាស់នូវអេក្រង់ two-stack LTPO (Low-Temperature Polycrystalline Oxide) OLED panels នោះថេប្លេតថ្មី iPad mini និង iPad Air នឹងប្រើប្រាស់នូវបច្ចេកវិទ្យា single-stack LTPS (Low-Temperature Polycrystalline Silicon) panels ប៉ុណ្ណោះ ៕
iPad Air 2026 នឹងមានការបំពាក់មកជាមួយនូវអេក្រង់ OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung Display