ស្វែងរកពួកយើង:

iPad Mini 8 នឹងបំពាក់នូវបន្ទះឈីបខ្លាំង A19 Pro រួមនិងបន្ទះអេក្រង់ OLED ទៀតផង

ដោយ

Koun Jab Luffy

15 សីហា 2025 03:21 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានលម្អិតថ្មីដែលទម្លាយចេញនៅលើកូដរបស់ Apple បានបង្ហើបថា ថេប្លេតស៊េរីថ្មី iPad mini របស់ក្រុមហ៊ុន Apple ហើយអាចនឹងមានការបង្កើនសមត្ថភាពកាន់តែខ្លាំងក្លាថែមទៀតផង។ ថេប្លេតថ្មីនេះ នឹងមានការ upgrade ទៅលើផ្នែកបន្ទះឈីប និងអេក្រង់ថែមទៀតផង។ ខណៈដែលក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់ពីគម្រោងផែនការរបស់ខ្លួននៅឡើយទេនោះ នៅថ្ងៃនេះ មានលេចចេញនូវការបែកធ្លាយថ្មីមួយទៀតហើយ ដោយបានបញ្ជាក់អំពីលក្ខណៈសម្បត្តិនៃថេប្លេតថ្មីរបស់ក្រុមហ៊ុន Apple ។
បើមើលទៅលើកូដនេះ បញ្ជាក់ថា នេះគឺជារបស់ថេប្លេត iPad mini ដែលមានកូដឈ្មោះថា J510 និង J511 ហើយថែមទាំងមានកការបំពាក់នូវបន្ទះឈីប A19 Pro ទៀតផង។ តាមដំណឹងថ្មីមុននេះ បានបញ្ជាក់ថា បន្ទះឈីបនេះ ក៏នឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 17 Pro series នៅឆ្នាំនេះផងដែរ ហើយឈីបនេះ ក៏នឹងមានការបង្កើនទៅលើ GPU កាន់តែច្រើន Cores ជាងមុនទៀតផង។ សម្រាប់កូដនេះ គឺសំដៅទៅលើបន្ទះឈីប A19 Pro ដែលមាន GPU Cores តិចជាងនឹងប្រើប្រាស់នៅលើ iPhone 17 Air ។
Article image
សូមជំរាបថា ថេប្លេត iPad Mini ដែលមានលក់នៅពេលបច្ចុប្បន្ននេះ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ 2024 ជាមួយនឹងបន្ទះឈីប A17 Pro ដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 Pro ផងដែរ។ បើមើលទៅលើបន្ទះឈីប A19 Pro នេះអាចនឹងមានការបង្កើនទៅលើក្រាហ្វិក និងសមត្ថភាពនៃការគណនាបានកាន់តែលឿនជាងមុន។ ថេប្លេតនេះ នឹងអាចប្រើប្រាស់កម្មវិធី Apps ជាច្រើនយ៉ាងមានប្រសិទ្ធិភាព និងមុខងារជាច្រើនទៀតនៅលើ iPadOS នោះ។
Article image
ពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏បានអភិវឌ្ឍទៅលើ iPad Mini ដែលមានអេក្រង់ OLED Display ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះដូចគ្នា។ មកទល់នឹងពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ថេប្លេតនេះ នឹងប្រើប្រាស់នូវបន្ទះឈីប A19 Pro ឬយ៉ាងណានោះ ប៉ុន្តែការផ្លាស់ប្តូរទៅកាន់អេក្រង់ OLED នេះ នឹងមានការពង្រឹងច្រើនទៅលើ contrast, deeper blacks និងប្រសិទ្ធិភាពខ្ពស់ជាងអេក្រង់ LCD។ ការអាប់ដេតថ្មីទៅលើថេប្លេតនេះ នឹងមានការផ្តោតទៅលើសមត្ថភាពកាន់តែខ្លាំងនិងតម្លៃកាន់តែសមរម្យផងដែរសម្រាប់អ្នកប្រើប្រាស់នោះ៕
iPad Mini 8 នឹងបំពាក់នូវបន្ទះឈីបខ្លាំង A19 Pro រួមនិងបន្ទះអេក្រង់ OLED ទៀតផង