
និយាយពីការការព្យាករណ៍ពេលខ្លះប្រហែលជាមិនអាចត្រឹមត្រូវបានទាំងស្រុងតាមការរំពឹងនោះទេ។ ជាក់ស្តែង នៅពេលដែកនិយាយពីការលក់ផលិតផលថ្មីៗនីមួយៗ ជឿជាក់ថា លោកអ្នកប្រហែលជា គិតមុនថា ផលិតផលដែលមានតម្លៃធូរ នឹងលក់បានច្រើនជាងគេហើយ។ ប៉ុន្តែសម្រាប់ការលក់ iPad Pro ដែលផលិតផលថ្មីរបស់ Apple គឺខុសពីការគិតមនុស្សជាច្រើន ដោយសារតែម៉ូដែលនេះ គឺមានលក់ដាច់ខ្លាំងជាង iPad ដែលមានតម្លៃធូរថ្លៃ។
បើតាមរបាយការណ៍ថ្មីមួយចេញពី CIRP នៅថ្ងៃនេះ បានអោយដឹងថា iPad ដែលលក់ដាច់ជាកគេបំផុតនៅលើទីផ្សារនោះគឺជាម៉ូដែល iPad Pro ដោយនៅក្នុងត្រីមាសទី 2 កន្លងទៅនេះ តួរលេខនៃការលក់ទៅលើ iPad Pro គឺមានចំនួនដល់ទៅ 43% នៃការលក់សរុបរបស់ iPad ទាំងអស់។ សម្រាប់ទិន្នន័យទាំងអស់បានបង្ហាញថា iPad លក់បានចំនួន 35%, iPad Air លក់បាន 12% និង iPad Mini លក់បាន 10%។

បើធៀបជាមួយនិងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន បានបង្ហាញថា ទីផ្សាររបស់ iPad Pro មានការកើនឡើង 5% ខណៈពេលដេល iPad នៅទ្រឹង ហើយសម្រាប់ iPad Air និង iPad Mini គឺមានការធ្លាក់ចុះ ដោយកាត់ចំណែកទីផ្សាររបស់ខ្លួនទៅអោយ iPad Pro វិញ។ គួរបញ្ជាក់ផងដែរថា iPad Pro ថ្មីនេះ បានបង្ហាញខ្លួនកាលពីខែឧសភា ហើយនៅពាក់កណ្តាលត្រីមាសទី 2 ហើយវាក៏មានចំនួនគាំទ្រខ្លាំងមែនទែន។ សម្រាប់ iPad Air ក៏បានបង្ហាញខ្លួននៅក្នុងពេលដូចគ្នាផងដែរ។ CIRP បានរំពឹងថា ស្ថេរភាពនៃចំនែកទីផ្សាររបស់ iPad នឹងបន្តកើនឡើងនៅក្នុង 1 ឬ 2 ត្រីមាសទៀតផងដែរ៕
