ស្វែងរកពួកយើង:

iPad Pro Series 2024 បង្ហាញខ្លួនផ្លូវការណ៍ជាមួយការប្រើឈីប M4 បំពាក់អេក្រង់ OLED និងគាំទ្រប៊ិចជំនាន់ថ្មី Apple Pencil Pro

ដោយ

Koun Jab Luffy

08 ឧសភា 2024 03:17 រសៀល

អាន 3 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPad Air ជំនាន់ថ្មីជំនាន់ទី 6 ដែលប្រើបន្ទះឈីប M2 ក្នុងព្រឹត្តិការណ៍ Let Loop Event កាលពីថ្ងៃម្សិលមិញនេះ Apple ក៏បានធ្វើការបង្ហាញនូវ iPad Pro Series ជំនាន់ថ្មីរបស់ខ្លួនផងដែរ។ ជាមួយវីដេអូ Highlight អំពីលក្ខណៈសម្បត្តិរបស់ iPad Pro Series 2024 បានបង្ហាញថា វាមានប្រើនូវបន្ទះឈីបជំនាន់ថ្មីចុងក្រោយរបស់ Apple គឺ M4។
បន្ទះឈីបជំនាន់ថ្មី M4 ចុងក្រោយនេះបានប្រើនូវបច្ចេកវិទ្យាផលិត 3nm ជំនាន់ទីពីរដែលផ្តល់នូវសមត្ថភាព និងប្រសិទ្ធិភាពដំណើរការកាន់តែប្រសើរជាងមុនសម្រាប់ iPad Pro Series 2024។ បើធៀបនឹងឈីបជំនាន់ទីពីរ M2 បន្ទះឈីបជំនាន់ថ្មី M4 មានដំណើរការ CPU លឿនជាង 1.5 ដង ជាមួយល្បឿនប្រតិបត្តិការនៃអង្គក្រាហ្វិច (GPU) នៃកម្មវិធីដំណើរការប្រសើរជាង 4 ដង ប៉ុន្តែ មានកម្រិតប្រើប្រាស់ថាមពលតិចជាងប្រមាណពីរដងបើធៀបនឹង M2។
Article image
iPad Pro Series 2024 មានជម្រើសប្រើអេក្រង់ទំហំ 11-inch និង 13-inch ហើយក៏ជា iPad Pro ដំបូងគេរបស់ Apple ដែលបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED Display។ ដោយអេក្រង់ OLED Display នៅលើ iPad Pro Series 2024 នេះ គាំទ្រល្បឿន refresh rate 120Hz ជាមួយកម្រិតពន្លឺខ្ពស់ដល់ 1,000nits ជាមួយមុខងារ High Brightness Mode (HBM)។ iPad Pro 11-inch និង 13-inch ឆ្នាំ 2024 មានជម្រើសអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនស្រាប់ចាប់ពី 256GB/512GB/1TB ដល់ 2TB។ ហើយសម្រាប់ម៉ូដែល 1TB និង 2TB មានបំពាក់នូវប្រព័ន្ធកាត់បន្ថយចំណាំងពន្លឺអេក្រង់ជាមួយស្រទាប់កញ្ចក់ប្រភេទ nano-texture display glass។ iPad Pro 11-inch Series 2024 មានថ្មទំហំ 31.29Whr ខណៈម៉ូដែល  iPad Pro 13-inch Series 2024 មានថ្មទំហំ 38.99Whr ហើយនៅក្នុងប្រអប់មានមកជាមួយឆ្នាំងសាកកំលាំង 20W USB-C Charger ផងដែរ។
Article image
បន្ថែមពីនេះ iPad Pro OLED Series 2024 មានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាមុខទំហំ 12MP Ultrawide Camera និងកាមេរ៉ាក្រោយទំហំ 12MP មានសមត្ថភាពអាចផលិតសាច់វីដេអូបានកម្រិត 4K។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ គឺប្រើប្រព័ន្ធ Face ID ហើយក៏មានភ្ជាប់នូវសែនស័រ LiDAR Scanner ផងដែរ។ iPad Pro ជំនាន់ថ្មីឆ្នាំ 2024 នេះ មានដំឡើងមកជាមួយ Speaker បំពងសំឡេងចំនួន 4 គ្រាប់, ប្រើរន្ធ USB-C 4, គាំទ្រប្រព័ន្ធសេវា 5G, eSIM support, Wi-Fi 6E, Bluetooth 5.3. និងដំណើរការដោយ iPad OS 17 ចេញពីប្រអប់ស្រាប់។ សម្រាប់សំភារៈសម្រាប់ប្រើប្រាស់ជាមួយ iPad Pro OLED Series 2024 គឺមានដូចជា Apple Pencil Pro និង Magic Keyboard ជំនាន់ថ្មីជាដើម។
Article image
iPad Pro OLED 11-inch មានកម្រាស់ស្តើងត្រឹម 5.3mm ជាមួយទំងន់ 444 ក្រាមសម្រាប់ម៉ូដែល Wi-Fi Only និង 446 ក្រាមសម្រាប់ម៉ូដែល Wi-Fi+5G។ ហើយសម្រាប់ម៉ូដែល iPad Pro OLED 13-inch មានកម្រាស់កាន់តែស្តើងត្រឹម 5.1mm ជាមួយទំងន់ 579ក្រាមសម្រាប់ម៉ូដែល Wi-Fi Only និង  582ក្រាមសម្រាប់ម៉ូដែល Wi-Fi+5G។ ចំពោះតម្លៃវិញ ម៉ូដែល 11-inch និង 13-inch Wi-Fi Only គឺខ្ទង់ចាប់ពី $999 និង $1,299 ចំនែកម៉ូដែលប្រើស៊ីម (Wi-Fi+5G) គឺមានតម្លៃចាប់ពីខ្ទង់ $1,199 និង $1,399 ឡើងទៅ។ ហើយសម្រាប់ម៉ូដែលដែលមានស្រទាប់កញ្ចប់ការពារអេក្រង់ Nano-texture glass គឺតម្លៃត្រូវបូកបន្ថែមពីលើ $100 ទៀត។
Article image
iPad Pro OLED Series 2024 មានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ Space Black និងទឹកប្រាក់ Silver។ Apple នឹងធ្វើការនាំចេញ iPad Pro ជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី 15 ក្នុងខែ ឧសភានេះ ទៅកាន់ទីផ្សារបណ្តាប្រទេសសំខាន់ៗនៅទូទាំងពិភពលោក៕
iPad Pro Series 2024 បង្ហាញខ្លួនផ្លូវការណ៍ជាមួយការប្រើឈីប M4 បំពាក់អេក្រង់ OLED និងគាំទ្រប៊ិចជំនាន់ថ្មី Apple Pencil Pro