ស្វែងរកពួកយើង:

iPhone ដែលនឹងលក់នៅលើទីផ្សារអាមេរិក នឹងផលិតចេញពីប្រទេសឥណ្ឌាទាំងអស់

ដោយ

Koun Jab Luffy

26 មេសា 2025 08:57 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីមួយដែលចេញដោយសារព័ត៌មាន Financial Times បាននិយាយថា ក្រុមហ៊ុន Apple គ្រោងនឹងធ្វើការផ្លាស់ប្តូរសង្វាក់ផលិតកម្ម iPhone ដែលនឹងមានលក់នៅលើទីផ្សារអាមេរិកមកកាន់ប្រទេសឥណ្ឌាវិញហើយ។ ប្រភពខាងលើនេះបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះ ត្រូវបានក្រុមហ៊ុននេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការដាក់ពន្ធពីសំណាក់លោកប្រធានាធិបតី Donald Trump ទៅលើប្រទេសចិនថ្មីៗនេះ។
សូមជំរាបថា ការផ្លាស់ប្តូរសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Apple នេះ គឺមានតាំងពីឆ្នាំ 2017 មកម្លេះ ដោយពេលនោះ ក្រុមហ៊ុន Apple និង Wistron បានធ្វើការផលិតនូវស្មាតហ្វូន iPhone 6s និង iPhone SE នៅរោងច្រក Bengaluru។ ហើយសម្រាប់ការប្រែប្រួលទៅលើពន្ធគយទៅលើប្រទេសចិន ដែលទើបតែបានដាក់ចេញដោយរដ្ឋបាលលោក Trump ថ្មីៗនេះ គឺបានធ្វើអោយក្រុមហ៊ុន Apple សម្រេចចិត្តធ្វើការបង្វែរការផលិតនូវ iPhone កាន់តែច្រើនថែមទៀតពីប្រទេសចិន។
Article image
យោងតាមរបាយការណ៌ថ្មី ដែលទើបតែចេញនៅក្នុងខែមេសា 2024 នេះ បានបញ្ជាក់ថា មកដល់ពេលនេះ iPhone ដែលផលិតនៅក្នុងប្រទេសឥណ្ឌា គឺមានចំណែកទីផ្សារចំនួន 14% នៅទូទាំងពិភពលោក។ ហើយសម្រាប់ឆ្នាំនេះ មានការព្យាករណ៌ថា ក្រុមហ៊ុន Apple អាចនឹងបានដល់ទៅ 25% នៅត្រឹមដំណាច់ឆ្នាំនេះ។
Article image
បន្ថែមពីនេះក៏មានការបញ្ជាក់ថា ចំនួននៃការនាំចេញទៅលើទីផ្សារអាមេរិកនេះ គឺនឹងបន្តកើនឡើងថែមទៀត ហើយក្រុមហ៊ុន Apple ក៏មានគោលដៅនៅក្នុងការផលិតទ្វេរដងនៅលើប្រទេសឥណ្ឌាផងដែរ ដោយអាចនឹងមានចំនួនដល់ទៅ 60 លានគ្រឿង សម្រាប់ការដាក់លក់នៅលើទីផ្សារអាមេរិកនៅដំណាច់ឆ្នាំ 2026។