ស្វែងរកពួកយើង:

iPhone អេក្រង់បត់នឹងមកប្រជែងជាមួយ Huawei និង Samsung លឿនជាងការរំពឹងទុក

ដោយ

Koun Jab Luffy

04 កញ្ញា 2025 01:58 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនរួចមក ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា បានព្យាយាមធ្វើអោយបានល្អបំផុតដើម្បីអាចប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនបត់បាន ហើយក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញស្មាតហ្វូនរបស់ខ្លួនអោយបានលឿនផងដែរ ខណៈពេលដែលគូរប្រជែងរបស់ក្រុមហ៊ុននេះ បានបោះជំហានទៅកាន់សមិទ្ធិផលថ្មីមួយទៀតហើយនោះ។ សម្រាប់អ្នកគាំទ្ររបស់ស្មាតហ្វូន iPhone Fold វិញគឺអស់ពេលជាង 1 ឆ្នាំហើយ!
តាមអ្នកវិភាគ Ming-Chi Kuo ដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថ្មីៗនេះ បានចែករំលែកព័ត៌មានលម្អិតរបស់ស្មាតហ្វូន iPhone Fold និង iPad Fold ពាក់ព័ន្ធទៅនឹងកាលបរិច្ឆេទនៃការបង្ហាញនូវផលិតផលថ្មីនេះហើយ។ ស្មាតហ្វូន iPhone Fold អាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ បើទោះបីជាអ្នកវិភាគនេះ មិនទាន់បានទម្លាយអំពីកាលបរិច្ឆេទជាក់លាក់ក៏ដោយនោះសម្រាប់ស្មាតហ្វូនបត់បានដំបូងបំផុតរបស់ក្រុមហ៊ុន Apple នោះ ស្មាតហ្វូននេះ អាចនឹងក្លាយជាផ្នែកមួយមុនការបង្ហាញនូវស្មាតហ្វូន iPhone 18 ផងដែរ។
Article image
សម្រាប់ iPad Fold អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2028 ដែលព័ត៌មាននេះ អាចនឹងផ្ទុយនឹងពាក្យចចាមអារ៉ាមជាច្រើនមុននេះដែលអះអាងថា ស្មាតហ្វូន iPhone Fold នេះនឹងបង្ហាញខ្លួនក្រោយ iPad Fold នោះ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ របាយការណ៍មុននេះបញ្ជាក់ថា iPad Fold នេះ ក៏អាចនឹងប្តូរទៅជា MacBook Fold ផងដែរ។ សម្រាប់ក្រុមហ៊ុន Huawei និងSamsung ពេលនេះបានបោះជំហាននទៅកាន់ស្មាតហ្វូនបត់បាន 3 តង់ដែលហាក់ដូចជាក្រុមហ៊ុន Apple នៅមានល្បឿនយឺតជាងគេសម្រាប់និន្នាការនេះ៕
iPhone អេក្រង់បត់នឹងមកប្រជែងជាមួយ Huawei និង Samsung លឿនជាងការរំពឹងទុក