
នៅពេលនេះ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមប្រើប្រាស់អេក្រង់ OLED នៅលើថេប្លេតរបស់ខ្លួនហើយ។ យោងតាមការស្រាវជ្រាវទីផ្សារមួយមានការព្យាករណ៍ថា តួរលេខនៃការនាំចេញទៅលើថេប្លេត OLED iPad Pro នឹងមានការកើនឡើងច្រើនជាង 9 លានគ្រឿងនៅក្នុងឆ្នាំនេះ។ ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Samsung និង LG បានត្រៀមខ្លួនក្នុងការផលិតនូវបន្ទះអេក្រង់ OLED នេះ សម្រាប់ប្រើប្រាស់នៅលើថេប្លេត iPad Pro របស់ខ្លួននៅចន្លោះខែមេសា និងខែមិថុនាខាងមុខនេះហើយ។ ក្រុមហ៊ុន Apple នៅមិនទាន់បញ្ឈប់ត្រឹមនេះទេ។
យោងតាមពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ថេប្លេត OLED iPad Air របស់ក្រុមហ៊ុនអាមេរិកាំងមួយេនេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2028 ខាងមុខនេះ ដោយអេក្រង់ថេប្លេតនេះ នឹងមានបច្ចេកវិទ្យាដែលខុសប្លែកពីម៉ូដែល PRO។ ទាក់ទងជាមួយអេក្រង់នេះ មានអ្នកវិភាគជាច្រើនបញ្ជាក់ថា ថេប្លេត Air គឺមានអេក្រង់ single-layer OLED ខណៈពេលដែលម៉ូដែល Pro គឺមានបំពាក់នូវ double-layer versionដែលពង្រឹងនូវសមត្ថភាពកាន់តែខ្លាំងក្លា។
ខណៈពេលដែលថេប្លេតជាច្រើន មានការ upgrade ទៅលើអេក្រង់របស់វានោះ កុំព្យូទ័រ ក៏មិនរង់ចាំក្នុងការ upgrade ទៅលើអេក្រង់របស់វាដែរ។ ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវអេក្រង់ OLED នៅលើកុំព្យូទ័របានជាជាងការប្រើប្រាស់នូវអេក្រង់ LCD។ សម្រាប់ទីផ្សារបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវ OLED នៅលើថេប្លេតរបស់ខ្លួន និងគ្រងដំណែងជាអ្នកនាំមុខគេនៅលើទីផ្សារថេប្លេត។

ក្រៅពីថេប្លេត និងកុំព្យូទ័រនោះនៅថ្ងៃអនាគតខាងមុខនេះ ក្រុមហ៊ុន Apple ក៏អាចនឹងផ្តោតទៅលើស្មាតហ្វូនបត់បានផងដែរ។ អ្នកវិភាគជាច្រើន បាននិយាយថា ស្មាតហ្វូន iPhone បត់បាននេះគឺមានអេក្រង់ទំហំ 7-8-អ៊ីង អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026។ ក្រុមហ៊ុន Apple អាចនឹងផ្តល់នូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះទៅលើស្មាតហ្វូនបត់បាននេះ។ យើងអាចនឹងឃើញនូវស្មាតហ្វូនបត់បាន iPhone Foldable ដែលមានភាពអស្ចារ្យគ្មានគូប្រៀបនោះទេនៅលើទីផ្សារ៕
