
ថ្មីៗនេះ ស្ថាប័ន DxOMark បានចេញផ្សាយនូវការ review ទៅលើស្មាតហ្វូន iPhone 12 Pro ក្រោយពីបានធ្វើតេស្តមួយរយៈ។ ស្មាតហ្វូនម៉ូឌែលថ្មីនេះ គឺមានការពង្រឹងកាន់តែច្រើនបើធៀបជាមួយនឹងស្មាតហ្វូន iPhone 11 Pro កាលពីឆ្នាំមុននេះដែលមាន 4 ពិន្ទុដែលខ្ពស់ជាងស្មាតហ្វូន 11 Pro នេះ។ នៅក្នុងការតេស្តរបស់ស្មាតហ្វូននេះគឺមានពិន្ទុ 128 ដែលធ្វើអោយស្មាតហ្វូន 12 Pro ជាប់ចំណាត់ថ្នាក់លេខ 4 ដែលដូចគ្នាទៅនឹងស្មាតហ្វូន Mi 10 Pro របស់ក្រុមហ៊ុន ទ្យា Xiaomi និង 1 ពិន្ទុទាបជាងស្មាតហ្វូន Mi 10 Pro របស់ក្រុមហ៊ុន Huawei P40 Pro។
iPhone 12 Pro មានកាមេរ៉ាទំហំ 12MP ដែលប្រើកែវទំហំ 26mm equivalent lens ជាមួយនឹងកម្រិត F/1.6 aperture រួមជាមួយនិងមុខងាររក្សាលំនឹង OIS រួចជាស្រេច។ កាមេរ៉ាមួយគ្រាប់ទៀត ប្រើប្រាស់នូវកែវម៉ាស៊ីនទំហំ 13mm-equivalent ultrawide lens ជាមួយនឹង F/2.4 aperture និងកាមេរ៉ាទី 3 ប្រើប្រាស់កែវទំហំ 52mm telephoto module ជាមួយនឹង F/2.0 aperture និង OIS ដូចគ្នា។ ស្មាតហ្វូនថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹង LiDAR sensor ផងដែរ។

នៅក្នុងបញ្ជីរបស់ DxOMark នេះ ក៏មានការបង្ហាញថា អំពីសមត្ថភាពនៃ Autofocus កម្រិតពណ៌ និងកម្រិតលម្អិតរបស់សមត្ថភាពនៃកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ការថតពេលយប់ Nighttime គឺច្បាស់ល្អផងដែរ។ នៅក្នុងការថតវីដេអូនេះគឺពិតជាខ្លាំង និងច្បាស់ល្អមែនទែនជាមួយនឹងកម្រិត Autofocus, Exposure និង Color ច្បាស់មិនធម្មតានោះទេ៕
