ស្វែងរកពួកយើង:

iPhone 15 Pro Max ឈរនៅលើ Top 10 ក្នុងនាមជាស្មាតហ្វូនដែលលក់ដាច់បំផុតនៅលើទីផ្សារប្រទេសចិន

ដោយ

Koun Jab Luffy

09 ធ្នូ 2024 07:46 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ទើបតែចែករំលែកនូវបញ្ជីនៃស្មាតហ្វូនលក់ដាច់បំផុត Top 10 នៅក្នុងប្រទេសចិន។ នៅក្នុងរបាយការណ៌ខាងលើនេះ គឺមានការរាប់បញ្ចូលនូវក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន ក្នុងនោះរួមមានដូចជា Apple, Honor, Huawei, OPPO និង Xiaomi ជាដើម។ គ្រប់ម៉ាកយីហោនេះ គឺមានស្មាតហ្វូនមួយម៉ូដែលដែលលក់បានច្រើននៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ។ សម្រាប់ Apple ត្រូវបានគេមើលឃើញថា គឺមាន iPhones ដល់ទៅ 5 ដែលម៉ូដែល ក្នុងនោះមានទាំង iPhone 16 និង iPhone 15 series ជាដើម។
ជាមួយគ្នានេះ បើទោះបីជាក្រុមហ៊ុន Apple នៅតែគ្របដណ្តប់ទៅលើទីផ្សារស្មាតហ្វូនរបស់ចិនក៏ដោយ សម្រាប់តួរលេខនៃការលក់របស់ក្រុមហ៊ុននេះ គឺមានការធ្លាក់ចុះដដែល។ សម្រាប់ស្មាតហ្វូនប្រណិត Huawei Pura 70 ក៏ស្ថិតនៅក្នុងចំណោមស្មាតហ្វូនទាំងនេះផងដែរ។ ស្មាតហ្វូនថ្មីនេះ ទទួលបាននូវចំណែកទីផ្សារច្រើននៅក្នុងទីផ្សារអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ដោយសារតែការឌីស្សាញយ៉ាងពិសេសទៅលើកាមេរ៉ា និងមុខងារពិសេសៗ។ នៅក្នុងចំណាត់ថ្នាក់បច្ចុប្បន្ននេះ គឺផ្អែកទៅលើការលក់ស្មាតហ្វូនសម្រាប់ត្រីមាសទី 3 នៅក្នុងឆ្នាំនេះ។
Article image
ស្មាតហ្វូន Huawei Pura 70 គឺបានបង្ហាញខ្លួននៅក្នុងទីតាំងចំនាត់ថ្នាក់លេខ 6 នៅក្នុងចំណោមស្មាតហ្វូនលក់ដាច់បំផុត Top 10 នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះ មានចំនែកទីផ្សារនៃការលក់ចំនួន 2.3% នៅក្នុងទីផ្សាររបស់អ្នកប្រើប្រាស់។ ស្មាតហ្វូន Pura 70 នេះ ក៏មានការឌីស្សាញយ៉ាងពិសេសទៅលើកាមេរ៉ារបស់វា។ ស្មាតហ្វូននេះមានសមត្ថភាពខ្ពស់នៅក្នុងការថតរូបភាព ជាពិសេសគឺទៅលើមុខងារ AI photo-editing tools ដែលធ្វើអោយរូបភាពទាំងនេះមើលទៅស្រស់ស្អាត និងល្អឥតខ្ចោះពិតៗ។
Article image
ក្រៅពីស្មាតហ្វូន Huawei Pura 70 នេះ សម្រាប់ស្មាតហ្វូន  iPhone 15 Pro Max គឺជាប់ចំណាត់ថ្នាក់លេខ 1 ជាមួយនឹងចំណែកទីផ្សារនាំចេញចំនួន 3%។ ស្មាតហ្វូន Honor X50 ជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹងចំណែកទីផ្សារការលក់ចំនួន 2.8%។ ស្មាតហ្វូន iPhone 16 Pro Max និង OPPO A3x ក៏មានចំណែកទីផ្សារនៃការលក់ចំនួន 2.8%។
ស្មាតហ្វូនដែលជាប់ចំណាត់ថ្នាក់ Top 10 នៅក្នុងប្រទេសចិន
1.iPhone 15 Pro Max
2.Honor X50
3.iPhone 16 Pro Max
4.OPPO A3x
5.iPhone 16 Pro
6.Huawei Pura 70
7.Redmi K70 Ultra
8.iPhone 15 Pro
9.iPhone 15
10.vivo Y37
Article image
បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei និង Apple គឺគ្រប់គ្រងទៅលើទីផ្សារស្មាតហ្វូនប្រណិតនៅក្នុងប្រទេសចិនដោយសារតែមុខងារនៃភាពច្នៃប្រឌិតរបស់ខ្លួន។ សម្រាប់វត្តមានរបស់ស្មាតហ្វូន Mate 70 នេះនឹងក្លាយជាស្មាតហ្វូនដែលរកប្រាក់ចំណូលនៃការលក់របស់ក្រុមហ៊ុននេះទៅកាន់កម្រិតថ្មីមួយនាពេលអនាគត៕