ស្វែងរកពួកយើង:

iPhone 15 Ultra ត្រូវបានគេបញ្ជាក់ថា នឹងប្រើប្រាស់នូវបន្ទះអេក្រង់ Samsung M13

ដោយ

Koun Jab Luffy

08 កុម្ភៈ 2023 09:04 ព្រឹក

អាន 2 នាទី

ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ម៉ូដែល iPhone 15 Pro និង iPhone 15 Ultra (or Pro Max) ត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់នូវបន្ទះអេក្រង់របស់ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung M13 panel ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់អេក្រង់នេះនៅឡើយទេ។ សូមជំរាបថា iPhone 14 Pro Max ដែលបានបង្ហាញពីឆ្នាំមុននេះ គឺត្រូវបានស្ថាប័នវាយតម្លៃអេក្រង់ DisplayMate វាយតម្លៃពិន្ទុលើសពី 15 នឹងមានការបញ្ជាក់ថា អេក្រង់នេះ គឺជាអេក្រង់ល្អជាងគេបំផុតនៅក្នុងឧស្សាហកម្មស្មាតហ្វូន។
Article image
គួរបញ្ជាក់ផងដែរថា ពីមួយឆ្នាំក្រុមហ៊ុន Apple បានធ្វើការពង្រឹងទៅលើគុណភាពអេក្រង់អោយបានល្អជាមុនជាប្រចាំ ដោយក្រុមហ៊ុននេះ តែងតែបានស្វែងរកនូវសមាសធាតុថ្មីៗ និងមានគុណភាពល្អជានិច្ចសម្រាប់ប្រើប្រាស់ជាមួយ iPhone របស់ខ្លួន។ សូមជំរាបថា Samsung Galaxy S22 និង S23 series ត្រូវបានក្រុមហ៊ុនប្រើប្រាស់អេក្រង់ប្រភេទ Samsung M11 ប៉ុណ្ណោះ។ ដូច្នេះសម្រាប់ឆ្នាំនេះ iPhone 15 Pro series និង Samsung Galaxy S23 series គឺអាចនឹងប្រើប្រាស់នូវអេក្រង់ ដែលមានគុណភាពខុសគ្នាជាក់ជាមិនខាន។
Article image
ប្រភពខាងលើនេះបន្តថា តម្លៃ iPhones ជំនាន់ថ្មីនេះ នឹងមានការកើនឡើងជាក់ជាមិនខាន ប្រសិនបើ ក្រុមហ៊ុន Apple សម្រេចដាក់អោយប្រើប្រាស់អេក្រង់ Samsung M13 screen នៅលើ iPhone 15 series នេះពិតមែននោះ។ បន្ថែមពលើអេក្រង់ថ្មីនេះ ក្រុមហ៊ុន Apple ក៏បានត្រៀមខ្លួននៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា Smart Island pill-shape punch hole ដែលធ្លាប់ប្រើនៅលើ iPhone 14 Pro series កន្លងមកនេះ មកប្រើប្រាស់នៅលើអេក្រង់របស់ iPhone 15 series ផងដែរ។ ព័ត៌មាននេះត្រូវបានចែកចាយដោយ The Elec។
iPhone 15 Ultra ត្រូវបានគេបញ្ជាក់ថា នឹងប្រើប្រាស់នូវបន្ទះអេក្រង់ Samsung M13