ស្វែងរកពួកយើង:

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ

Koun Jab Luffy

12 មេសា 2024 03:06 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះមានសេចក្តីរាយការណ៌ថ្មី បានទម្លាយថា iPhone 16 Plus អាចនឹងមានពណ៌ច្រើនជាងឆ្នាំមុន។ យោង តាមការបង្ហោះនៅលើបណ្តាញ Weibo ដោយ Fixed Focus Digital បាននិយាយថា ក្រុមហ៊ុន Apple អាចនឹង មានការបន្ថែមនូវពណ៌ចំនួន 2 បន្ថែមទៀតទៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 Plus ដែលសរុបមាន ដល់ទៅ 7 ពណ៌។
ថ្មីៗនេះ ជាមួយនិងវត្តមាន iPhone 15s (non-Pro) គឺបានបង្ហាញវត្តមានជា មួយនិងពណ៌ Blue, Pink, Yellow, Green និង Black។ បើតាមពាក្យចចាមអារ៉ាមបាននិយាយថា ស្មាតហ្វូន iPhone 16 Plus គឺនឹងមាន ពណ៌ White និង Purple បន្ថែមទៀត។ សូមជំរាបថា ព័ត៌មានថ្មីនេះ គឺត្រូវបានចែកចាយដោយប្រភពជឿជាក់បានមួយនៅលើបណ្តាញសង្គមរបស់ប្រទេស ចិន Weibo។
បន្ទាប់ក៏បានការចែកចាយបន្តនៅលើបណ្តាញ X ដោយអ្នកទម្លាយ Apple Hub ផងដែរ ក្នុងនោះ អ្នកទម្លាយរូបនេះ ក៏មានការបញ្ចេញនូវរូបភាពគំនូសព្រាង ដែលបញ្ជាក់នូវជម្រើសពណ៌ដែលនឹងមានការប្រើ ប្រាស់នៅលើស្មាតហ្វូននេះផងដែរ។ អ្វីដែលគួរអោយស្តាយនោះ គឺអ្នកទម្លាយរូបនេះ មិនបានបញ្ជាក់ច្បាស់ថា ពណ៌ថ្មីនេះ នឹងមានសម្រាប់ស្មាតហ្វូន Plus តែមួយគត់ ឬក៏មានការប្រើប្រាស់នៅលើម៉ូដែលស្តង់ដារនៅឡើយ ទេ។
Article image
បន្ថែមពីលើព័ត៌មានពណ៌ថ្មីរបស់ម៉ូដែល Plus នោះ មានការពាក្យចចាមអារ៉ាមនិយាយថា iPhone 16 Pro ក៏មាចនឹងមានការផ្លាស់ប្តូរពណ៌ផងដែរ ក្នុងនោះមានដូចជា ពណ៌ Space Black, White, Gray និង Rose គឺត្រូវបានគេនិយាយថា គឺនឹងមានប្រើប្រាស់នៅលើម៉ូដែល Pro។ ជាមួយងនិងជម្រើសពណ៌ថ្មីៗទាំងនេះ ជឿជាក់ថា នឹងធ្វើអោយអ្នកប្រើប្រាស់ កាន់តែមានការពេញចិត្តចំពោះស្មាតហ្វូនរបស់ខ្លួន ខណៈមនុស្សមួយចំនួន ក៏មិនមានចាប់អារម្មណ៌នោះទេ ដោយសារតែគេ គិតថា អាចទិញ Cases មកជំនួសពណ៌បាន។