ស្វែងរកពួកយើង:

iPhone 16 Pro និង 16 Pro Max នឹងមានពណ៌ថ្មី “Bronze Color” ខណៈ iPhone 16 និង 16 Plus នឹងប្តូរទម្រង់ការមេរ៉ា

ដោយ

Koun Jab Luffy

19 សីហា 2024 11:29 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅមិនដល់មួយខែទៀតនោះទេ ទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 គឺ iPhone 16 Series របស់ Apple នឹងមកដល់ផ្លូវការណ៍។ ខណៈពេលដែលការទន្ទឹងរងចាំការបង្ហាញវត្តមានផ្លូវការណ៍មកដល់ ឃើញថាព័ត៌មានបែកធ្លាយទាក់ទងនឹងទូរស័ព្ទ iOS ស៊េរីឆ្នាំ 2024 របស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យាអាមេរិកមួយនេះនៅតែបន្តមិនដាច់សោះឡើយ។ ដូចជាថ្មីៗនេះ មានការទម្លាយព័ត៌មានទាក់ទងនឹងជម្រើសពណ៌របស់ iPhone 16 Pro និងការឌីស្សាញកញ្ចប់លែនកាមេរ៉ាក្រោយរបស់ iPhone 16 និង 16 Plus។
បើតាមប្រភពព័ត៌មានបានបង្ហាញថា iPhone 16 Pro នឹងមានជម្រើសពណ៌ថ្មីជាពណ៌ទង់ដែង ឬ “Bronze Color” ដែលពណ៌ថ្មីនេះត្រូវបានប្រភពបញ្ជាក់ថាជាពណ៌ចូលមកជំនួសពណ៌ខៀវ ឬ “Blue Titanium” ដែលប្រើនៅលើ iPhone 15 Pro បច្ចុប្បន្ន។ ដោយឡែកបើតាមការទម្លាយព័ត៌មានដោយគណនី Digital Chat Station កាលពីពេលកន្លងមកក៏បានបញ្ជាក់ថាពណ៌ថ្មី Bronze Color នេះ គឺមានសម្រាប់ម៉ូដែល iPhone 16 Pro Max ផងដែរ។
បើរូបភាពដែលបានទម្លាយចេញមកនេះបានបង្ហាញថា សម្រាប់ពណ៌របស់ iPhone 16 Pro គឺមានដូចជា ពណ៌ស ខ្មៅ និងប្រផេះឬទឹកប្រាក់ ឬ "Natural Titanium" ដែលមានស្រាប់។ ក្រៅតែមានជម្រើសពណ៌ថ្មីទៅ នៅលើម៉ូដែល iPhone 16 Pro ក៏នឹងមានផ្ទៃអេក្រង់ទំហំធំជាង iPhone 15 Pro បច្ចុប្បន្នផងដែរ គឺនឹងមានអេក្រង់ទំហំឡើងដល់ 6.3-inch នៅខណៈម៉ូដែល iPhone 16 Pro Max នឹងមានអេក្រង់ទំហំធំឡើងដល់ 6.9-inch OLED Display។
ជាមួយគ្នានេះ iPhone 16 Pro ក៏នឹងមានការបង្កើនសមត្ថភាពសែនស័រកាមេរ៉ា Zoom ដែលនឹងគាំទ្រនូវប្រព័ន្ធសែនស័រ Tetraprism periscope កម្រិត 5x ដែលប្រើផ្តាច់មុខតែនៅលើ iPhone 15 Pro Max បច្ចុប្បន្នថែមទៀតផង ខណៈម៉ូដែល iPhone 16 Pro Max នឹងបង្កើនទំហំសែនស័រ Ultrawide ឡើងដល់ 48MP ជំនួសឲ្យ 12MP នៅលើ iPhone 15 Pro Max បច្ចុប្បន្ន។ iPhone 16 Pro និង 16 Pro Max នឹងគាំទ្រការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី A18 Pro ដែលផលិតតាមខ្នាតស្តង់ដារ 3nm processor node ជំនាន់ទីពីរ ត្រូវបានគេស្គាល់ថា (N3E)។
Article image
ប្រភពព័ត៌មានក៏បានបញ្ជាក់ទៀតថា សម្រាប់ម៉ូដែល iPhone 16 និង 16 Plus គឺនឹងមានជម្រើសពណ៌ដូចជា ពណ៌ខៀវ បៃតង ផ្កាឈូក លឿង និងខ្មៅ ជាមួយនឹងការកែប្រែទម្រង់កញ្ចប់លែកាមេរ៉ាក្រោយកមជាបញ្ឍរជំនួសឲ្យរាងការ៉េនៅលើ iPhone 15 និង 15 Plus បច្ចុប្បន្នវិញ។
Article image
ម៉ូដែលទាំងពីរនេះ គឺនឹងគាំទ្រការប្រើប្រាស់បន្ទះឈីប A18 Bionic ដែលផលិតតាមស្តង់ដារ 3nm ព្រមទាំងអាចនឹងមានដំឡើងនៅប៊ូតុង Action Button និងប៊ូតុងថ្មីមួយទៀត គឺ Capture Button ដូចនឹងម៉ូដែល Pro Series ដែរ។ ជាមួយគ្នានេះ នៅលើ iPhone 16 ទាំងបួនស៊េរី នឹងបំពាក់រ៉េមទំហំធំឡើងដល់ 8GB ដើម្បីបង្កើននូវប្រសិទ្ធិភាពក្នុងការប្រើប្រាស់មុខងារ AI (Apple Intelligent)៕
iPhone 16 Pro និង 16 Pro Max នឹងមានពណ៌ថ្មី “Bronze Color” ខណៈ iPhone 16 និង 16 Plus នឹងប្តូរទម្រង់ការមេរ៉ា