ស្វែងរកពួកយើង:

iPhone 16 Pro និង iPhone 16 Pro Max នឹងប្រើប្រាស់នូវអេក្រង់ជំនាន់ថ្មី Samsung ‘M14’ OLED

ដោយ

Koun Jab Luffy

01 កក្កដា 2024 12:39 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple និង Google ត្រូវបានគេរំពឹងថា នឹងនឹងប្រើប្រាស់នូវអេក្រង់ជំនាន់ថ្មី Samsung ‘M14’ OLED ដែលជាអេក្រង់ជំនាន់ថ្មី ហើយក៏នឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើននៅក្នុងឆ្នាំនេះផងដែរ។ ផ្អែកតាមព័ត៌មានចុងក្រោយ បាននិយាយថា iPhone 16 Pro និង iPhone 16 Pro Max ក៏ដូចជា Pixel 9 series នឹងក្លាយជាម៉ូដែលថ្មី ក្នុងចំណោមស្មាតហ្វូនដទៃដែលនឹងប្រើប្រាស់នូវអេក្រង់នេះដូចគ្នា។ អេក្រង់ថ្មីនេះ ត្រូវគេរាយការណ៌ថា មានលក្ខណៈពិសេសបំផុត។
គួរបញ្ជាក់ថា កន្លងទៅថ្មីនេះ ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននឹងធ្វើការផ្គត់ផ្គង់អេក្រង់ OLED ទៅលើស្មាតហ្វូន ទាំង 4 ម៉ូដែល iPhone 16 នៅក្នុងឆ្នាំនេះ។ បើតាមការទម្លាយចេញពីសារព័ត៌មាន The Elec បាននិយាយថា We already ក្រុមហ៊ុន Apple នឹងបំពាក់នូវអេក្រង់ LTPO ដែលមានគុណភាពខ្ពស់បំផុតសម្រាប់ iPhone 16 Pro និង iPhone 16 Pro Max ហើយអេក្រង់ OLEDs ស្មាតហ្វូនទាំងពីរនេះ គឺនឹងផ្អែកលើបច្ចេកវិទ្យា M14 នេះហើយ។
Article image
ជាមួយនិងពាក្យ M14 នេះ អក្សរ M គឺសំដៅលើសមាសធាតុអេក្រង់របស់ Samsung ដែលប្រើលើកញ្ចក់ OLED ហើយសម្រាប់លេខ 14 វិញ គឺសំដៅលើគុណភាព និងសមត្ថភាពដែលមាននៅលើអេក្រង់ ដែលដូចជាភាពធន់ និងកម្រិតពន្លឺ។ សម្រាប់ iPhone 16 និង iPhone 16 Plus ត្រូវបានក្រុមហ៊ុន Apple បញ្ជាក់ថា គឺនឹងមានការដាក់អោយប្រើប្រាស់នូវត្រឹមតែបន្ទះអេក្រង់ M12 តែប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនគិតគូរតម្លៃរបស់ស្មាតហ្វូននេះ