ស្វែងរកពួកយើង:

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ

Koun Jab Luffy

17 មេសា 2024 08:57 ព្រឹក

អាន 2 នាទី

Article image
ផ្អែកលើព័ត៌មានដែលទម្លាយចេញនាពេលកន្លងមក បានអោយដឹងថា ស្មាតហ្វូន iPhone 16 ដែលជាជំនាន់ថ្មីរបស់ Apple នឹងមានការពង្រឹងទៅលើសមត្ថភាពការប្រើប្រាស់មួយចំនួនផងដែរ បើធៀបជាមួយនឹងស្មាតហ្វូន iPhone 15 series។ យោងតាមព័ត៌មានចុងក្រោយបំផុត ដែលពាក់ព័ន្ធជាមួយនិងកាមេរ៉ានេះ គឺបញ្ជាក់ថា ម៉ូដែលថ្មីនេះ គឺមានការប្រើប្រាស់នូវ lens coating ថ្មី ដែលអាចដោះស្រាយទៅលើបញ្ហានៃប្រព័ន្ធកាមេរ៉ាដែលធ្លាប់មាននៅលើស្មាតហ្វូន iPhone។
ប្រភពខាងលើនេះ បានបន្តថា ប្រសិនបើរឿងនេះ ទទួលបាននូវភាពជោគជ័យនោះ ស្មាតហ្វូននេះ នឹងមានការពង្រឹងច្រើនបើធៀបជាមួយនឹងកាមេរ៉ាដែលមាននៅលើស្មាតហ្វូនជំនាន់មុននេះ។ តាមការបញ្ជាក់របស់អ្នកទម្លាយ Yeux1122 ដែលបង្ហោះនៅលើវេទិកា Naver platform បាននិយាយថា បច្ចេកវិទ្យាដែលក្រុមហ៊ុន Apple កំពុងតែធ្វើការនៅលើនោះគឺជា ALD ដែលជាពាក្យកាត់នៃពាក្យថា Atomic Layer Deposition។ បច្ចេកវិទ្យាថ្មីនេះ គឺជាវិធីសាស្រ្តមួយ នៅក្នុងការដាក់នូវស្រទាប់ស្តើងមួយនៅលើផ្ទៃ Lens ដែលលក្រុមហ៊ុន Apple មានគោលដៅក្នុងការដោះ ស្រាយទៅលើបញ្ហារូបភាព។ ការប្រើស្រទាប់នេះ គឺសម្រាប់ កាត់បន្ថយបញ្ហាការកើតឡើងនៃ Lens Flare គឺនៅពេលដែលមានពន្លឺចាំងចូលទៅលើសេនស័រនេះ ដែលវានឹងកាត់តចោលទៅលើទីតាំងពន្លឺមិនល្អ។
Article image
សម្រាប់ lens coating ដែលក្រុមហ៊ុន Apple កំពុងតែធ្វើការនេះ គឺអាចកាត់បន្ថយទៅលើបញ្ហានៃ Flare និង Ghosting។ អ្នកទម្លាយរូបនេះ បានបន្តអះអាងថា បច្ចេកវិទ្យា coating នឹងប្រើប្រាស់នៅលើតែស្មាតហ្វូន iPhone 16 Pro ប៉ុណ្ណោះ។ សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple បានរក្សានូវការប្រើប្រាស់នូវទីតាញ៉ូម frame នៅលើស្មាតហ្វូន iPhone Proផងដែរ៕