ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

iPhone 16 Pro អាចនឹងពណ៌ថ្មីដែលមានឈ្មោះហៅថា ‘Desert Titanium’

ដោយ

Koun Jab Luffy

20 សីហា 2024 01:36 យប់ជ្រៅ

អាន 2 នាទី

Article image
ថ្មីៗនេះ មានរូបភាពថ្មីមួយ ដែលមានការចែករំលែកនៅលើបណ្តាញសង្គម ដែលមានការបង្ហាញអំពីប្រព័ន្ធកាមេរ៉ា Lens Rings ដែលមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro និង iPhone 16 Pro Max ហើយថែមទាំងមានបញ្ជាក់ពីសម្រើសពណ៌ថ្មី Bronze ដ៏ស្រស់ស្អាតរបស់ស្មាតហ្វូនម៉ូដែលថ្មីនេះថែមទៀតផង។ ទាក់ទងនឹងពណ៌ថ្មីនេះ មានរូបភាពមួយដែលចែកចាយដោយលោក Majin Bu នៅលើបណ្តាញ X ក៏មានបញ្ជាក់ថា ជម្រើសពណ៌ថ្មីនេះ គឺមានឈ្មោះហៅថា “Desert Titanium”។
បើតាមការទម្លាយពីប្រភពខាងលើនេះ និយាយថា សម្រាប់ពណ៌ “Desert Titanium” ថ្មីដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro នេះ នឹងជំនួសទៅលើពណ៌ “Blue Titanium” ដែលមាននៅលើស្មាតហ្វូន iPhone 15 Pro ដែលមានលក់នៅលើទីផ្សារនាពេលកន្លងមក។ ហើយពណ៌ថ្មីនេះ នឹងក្លាយជាជម្រើសពណ៌ថ្មីមួយទៀតរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro ដែលនឹងមកចូលរួមជាមួយនឹងពណ៌ White Titanium, Black Titanium និង Natural Titanium។ ក្រឡេកមកមើលពណ៌ Black Titanium ដែលមាននៅក្នុងឆ្នាំនេះវិញ នឹងមានពណ៌កាន់តែដិតជាងមុន ខណៈដែលពណ៌ Natural Titanium ក៏នឹងមានពណ៌ប្រផេះខ្លាំងជាងមុនដូចគ្នា។
Article image
គួរបញ្ជាក់ផងដែរថា កាលពី 2 ខែមុននេះ មានការបែកធ្លាយជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវពណ៌កាន់តែរលោងសម្រាប់ស្មាតហ្វូន iPhone 16 Pro ដែលស្រដៀងគ្នាទៅនឹងពណ៌ Stainless Steel របស់ស្មាតហ្វូន  iPhone X រហូតដល់ទៅ  iPhone 14 Pro។ បើតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន iPhone 16 Pro អាចនឹងមានពណ៌ “Rose Gold” ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

iPhone 16 Pro អាចនឹងពណ៌ថ្មីដែលមានឈ្មោះហៅថា ‘Desert Titanium’