ស្វែងរកពួកយើង:

iPhone 16 Pro អាចនឹងមានពណ៌ថ្មីមួយស្រដៀងនិងពណ៌សំរិទ្ធិអញ្ចឹង

ដោយ

Koun Jab Luffy

01 សីហា 2024 03:05 រសៀល

អាន 2 នាទី

Article image
កាលពីពេលមុននេះមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា iPhone 16 Pro នឹងមានការដកចោលនូវពណ៌ Blue Titanium ចេញដោយជំនួសមកវិញនូវពណ៌ថ្មីហៅថា rose ឬ gold color។ នៅថ្ងៃនេះមានការបញ្ជាក់ជាថ្មីនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ដែលនឹងបញ្ចេញឆាប់ៗនេះ នឹងមានពណ៌ថ្មីបន្ថែមទៀតដែលស្រដៀងគ្នាទៅពណ័សំរិទ្ធិ។ យោងតាមការទម្លាយនៅលើបណ្តាញ Weibo តាមរយៈគណនីឈ្មោះ "Fixed focus digital," បានបញ្ជាល់ថា iPhone 16 Pro Max នឹងពណ៌ថ្មី ឈ្មោះថា "bronze hue," ហើយនិងមានការឌីស្សាញស៊ុមជុំវិញពី Titanium ផងដែរ។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ក៏មានអ្នកទម្លាយដែលមានប្រភពមកពីប្រទេសចិន បានបញ្ជាក់រួចម្តងមកហើយថា ស្មា iPhone 16 Pro នឹងមានការប្រើប្រាស់នូវពណ៌ថ្មី ដែលមានឈ្មោះថា "Rose," ប៉ុន្តែមិនដូចគ្នាជាមួយនិងជំនាន់មុន "Rose Gold" ដែលក្រុមហ៊ុន Apple ធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន iPhone 6S កាលពីឆ្នាំ 2015 នោះទេ។ បើមើលទៅលើការទម្លាយរបស់អ្នកទាំងពីរនេះ ហាក់បីដូចជាមិនសូវជាខុសគ្នាប៉ុន្មានទេ ដោយពណ៌ដែលលើកឡើងនេះ គឺប្រហែលគ្នា អាចនិតយាយបានថា ដោយសារតែការមើលឃើញពន្លឺខុសគ្នាក៏ថាបាន។
សម្រាប់ព័ត៌មានថ្មីនៅថ្ងៃនេះ មានការបញ្ជាក់ជាថ្មីទៅលើពណ៌ស្មាតហ្វូន iPhone 16 Pro Max តែមួយប៉ុណ្ណោះ។ ដូច្នេះផ្អែកតាមការលើកឡើងនេះ ក្រុមហ៊ុន Apple ក៏អាចនឹងប្រើប្រាស់ពណ៌ដូចគ្នាសម្រាប់ស្មាតហ្វូនម៉ូដែល Pro ទាំងពីរនេះ។ កន្លងមក មានការទម្លាយថា iPhone 16 Pro និង iPhone 16 Pro អាចនឹងមានពណ៌ black, white ឬ silver និង gray ឬ "Natural Titanium."។
Article image
សូមជំរាបថា ក្រុមហ៊ុន Apple តែងតែមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ iPhone Series នៅពាក់កណ្តាលខែកញ្ញាជារៀងរាល់ឆ្នាំ ដូច្នេះ គិត្រឹមថ្ងៃនេះ គឺនៅសល់តែ 6 សប្តាហ៌ទៀតទេ ក្រុមហ៊ុនអាមេរិកាំងមួយនិង មានការបង្ហាញចេញជាផ្លូវការនូវ iPhone 16 series ហើយ។ មិនខុសគ្នាពី iPhone 15 series នោះទេ ស្មាតហ្វូននេះ នឹងមាន 4 ម៉ូដែល ប៉ុន្តែ iPhone 16 Pro និង iPhone 16 Pro Max ដែលមានវត្តមាននៅឆ្នាំនេះ នឹងមានការពង្រីកអេក្រង់ធំជាងមុនបន្តិច។
iPhone 16 Pro អាចនឹងមានពណ៌ថ្មីមួយស្រដៀងនិងពណ៌សំរិទ្ធិអញ្ចឹង