
នៅថ្ងៃនេះ ក្រុមហ៊ុន Caviar បានប្រកាសចេញនូវផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួន iPhone 16 Pro Max ដែលមានការ ឌីស្សាញជាមួយភាពប្រណិតភ្ជាប់ជាមួយគំនិតការឌីស្សាញចេញពីព្រះវិហារ Notre Dame De Paris ដ៏ស្រស់ស្អាតបំផុត។ សម្រាប់ការឌីស្សាញទៅលើម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រើប្រាស់នូវ white gold មាសស ទំហំ 18-ការ៉ាត់ និងមានការជម្រុញការឌីស្សាញចេញពីបង្អួចដ៏ល្បីល្បាញរបស់ព្រះវិហារ Notre Dame។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Caviar បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ iPhones ដ៏មានតម្លៃបំផុតនេះ គឺមានចំនួនតែ 16 គ្រឿងប៉ុណ្ណោះ។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺមានការឌីស្សាញទម្រង់ Gothic-Style Pattern រំលេចជាមួយនឹងបង្អួចរបស់ព្រះវិហារ Notre Dame ហើយក៏មានបំពាក់នូវឡូហ្គោ Apple LOGO ដែលមានការផលិតចេញពីមាស ស កម្រិត 18K white gold ដែលគាំទ្រជាមួយនឹងពេជ្រចំនួន 59 គ្រាប់ នៅក្នុងទំហំផ្សេងៗគ្នាថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន iPhone 16 Pro Max ដែលមានការឌីស្សាញជាមួយនិងព្រះវិហា Notre Dame របស់ក្រុមហ៊ុន Caviar នេះគឺបង្ហាញអំពីគំនិតស្នាដៃនៅក្នុងសតវត្សន៍ទី 12 ដែលមានរយៈពេលជាង 200 ឆ្នាំហើយ ជាពិសេស ក៏ជានិមិត្តរូបនៃបេតិកភណ្ឌ និងភាពធន់របស់ប្រទេសបារាំងផងដែរ។ សម្រាប់ម៉ូដែល Limited-Edition របស់ស្មាតហ្វូន iPhone 16 Pro ទំហំ 128GB គឺមានតម្លៃ $104,490 ដុល្លារ ខណៈពេលដែលទំហំ 1TB របស់ iPhone 16 Pro Max នេះគឺមានតម្លៃ $115,490 ដុល្លារ៕

