ស្វែងរកពួកយើង:

iPhone 16 Pro Max ត្រូវបានគេទម្លាយថា អាចនឹងមានថាមពលថ្មមានសមត្ថភាពប្រើប្រាស់បានយូរជាងមុន

ដោយ

Koun Jab Luffy

20 ឧសភា 2024 08:55 ព្រឹក

អាន 2 នាទី

Article image
បើមើលទៅលើស្មាតហ្វូន iPhone 16 Pro Max ដែលគ្រោងនឹងមានការប្រកាសចេញនៅចុងឆ្នាំនេះ ត្រូវបានលោក Ming-Chi Kuo ទម្លាយថា នឹងមានប្រើប្រាស់នូវ Battery cells ហើយនិមានការបង្កើនទៅលើទំហំដង់ស៊ីតេផងដែរ។ ជាមួយនិងការបង្កើនទៅលើដង់ស៊ីតេនេះ ត្រូវបានគេនិយាយថា អាចនឹងធ្វើអោយការប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីនេះ មានអាយុថាមពលថ្មបានយូរជាងមុន បើទោះបីជាក្រុមហ៊ុននេះ ប្រើប្រាស់នូវទំហំថ្មប៉ុនគ្នាក៏ដោយ។
យោងតាមការវាស់ស្ទង់ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ចុងក្រោយបំផុតរបស់លោក Kuo គឺបានទម្លាយថា ដង់ស៊ីតេថាមពលថ្ម (Wh/kg) នៃ Battery Cells នៅលើស្មាតហ្វូន iPhone 16 Pro Max គឺនឹងមានការបង្កើនដែលអាចធ្វើអោយថាមពលថ្មអាចប្រើប្រាស់បានយូរជាមួយនឹងការប្រើប្រាស់នូវទំហំថាមពលថ្មដូចមុន ឬទំហំតូចជាងមុនប៉ុន្តែប្រើប្រាស់អាយុកាលបានយូរជាងមុន។ ដើម្បីជៀសវាងទៅលើបញ្ហានៃការកើនឡើងទៅលើកំដៅនោះ ក្រុមហ៊ុន Apple ក៏ប្រើប្រាស់នូវសម្បកស្រោបធ្វើពីលោហធាតុជាលើកដំបូងបំផុតដូចជា Thermal Solution ជាដើម នេះបើតាមការបញ្ជាក់ចេញពីលោក Kuo ។
Article image
ទាក់ទងនឹងការវិវត្តថ្មីនៃថាមពលថ្មរបស់ iPhone 16 Pro Max របស់ក្រុមហ៊ុន Apple នេះ ត្រូវបានលោក Kuo និយាយថា ក្រុមហ៊ុន Sunway នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ធំទៅលើការផលិតសម្បកលោហធាតុនៅលើថាមពលថ្មនេះ។ ប្រសិនបើការផលិតទ្រង់ទ្រាយធំនៃការឌីស្សាញថាមពលថ្មថ្មីនេះដំណើការល្អនោះ លោក Kuo ជឿជាក់ថា ការឌីស្សាញនេះគឺសម្រាប់ទៅលើស្មាតហ្វូនម៉ូឌែល iPhone 17 នៅឆ្នាំក្រោយនេះផងដែរ។
Article image
សូមជំរាបថា កាលពីខែមិថុនាឆ្នាំមុននេះ មានពាក្យចចាមអារ៉ាម បានបញ្ជាក់ថា ស្មាតហ្វូនម៉ូដែល iPhone 16 Pro នេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា stacked batteries ដែលអាចបង្កើនទៅលើទំហំធំជាងមុន និងអាយុកាលប្រើប្រាស់បានយូរជាងមុន ប៉ុន្តែលោក Kuo មិនបាននិយាយអំពីបច្ចេកវិទ្យានេះនៅក្នុងការវាស់ស្ទង់របស់គាត់នោះទេ។ ក្រុមហ៊ុន Apple អាចនឹងបង្ហាញវត្តមានស្មាតហ្វូន iPhone 16 នៅក្នុងពេល 4 ខែខាងមុខនេះ អាចនឹងពាក់កណ្តាលខែកញ្ញាខាងមុខនេះ៕
iPhone 16 Pro Max ត្រូវបានគេទម្លាយថា អាចនឹងមានថាមពលថ្មមានសមត្ថភាពប្រើប្រាស់បានយូរជាងមុន