ស្វែងរកពួកយើង:

iPhone 16 Pro Max ទទួលបានចំណាត់ថ្នាក់លេខ 4 នៅលើ DXOMARK

ដោយ

Koun Jab Luffy

27 កញ្ញា 2024 08:20 ព្រឹក

អាន 2 នាទី

Article image
iPhone 16 Pro Max គឺជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា បានជាប់ចំណាត់ថ្នាក់លេខ 4 នៅក្នុងការចាត់ចំណាត់ថ្នាក់នៅលើ DXOMARK ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានមុខងារកម្រិតខ្ពស់ជាច្រើន និងសមត្ថភាពកាមេរ៉ាកាន់តែប្រសើរឡើង។ តាមរយៈពិន្ទុខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនរបស់ក្រុមហ៊ុនអាមេរិកាំងមួយនេះ នៅមិនទាន់អាចប្រកួតប្រជែង បានជាមួយនឹងស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Huawei Pura 70 Ultra នោះទេ ដោយស្មាតហ្វូនរបស់ចិនមួយ នៅតែស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលនៅក្នុងតារាងដដែល។
បើតាមការបញ្ជាក់នៅលើតារាង DXOMARK គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro Max នេះ ទទួលបាននូវចំណាត់ថ្នាក់លេខ 4 នៅក្នុងចំណោមស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំង។ មកដល់ពេលនេះ ស្មាតហ្វូនដែលឈរនៅលើតារាងនោះ គឺមានដូចជា Pura 70 Ultra, Pixel 9 Pro XL និង Magic 6 Pro។ DXOMARK បញ្ជាក់បន្ថែមថា ស្មាតហ្វូនថ្មីនេះ ទទួលបាននូវចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើផ្នែក preview & video recording ថែមទៀតផង។
សូមជំរាបថា ស្មាតហ្វូន iPhone 16 Pro Max នេះ មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោល មានទំហំ 48MP, គ្រាប់ទីពីរមានទំហំ 48MP Ultrawide-Angle និងគ្រាប់ទីបីមានទំហំ 12MP Periscope Sensor ដែលមានការគាំទ្រជាមួយនឹងកម្រិតហ៊្សូមបាន 5x zoom ថែមទៀមទៀតផង។ នៅលើ Optical Framework នេះ ក៏មានការទ្រទ្រង់នូវ Dual-Pixel PDAF និង Sensor-Shift OIS ផងដែរ។ ជាមួយនិងការធ្វើតេស្តនេះ បង្ហាញថា កាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro Max នេះ មានពិន្ទុ 157។
ខាងក្រោមនេះ គឺជាពិន្ទុដែលបានធ្វើតេស្តដោយ DXOMARK
•Photo: 157 ពិន្ទុ
•Bokeh: 80 ពិន្ទុ
•Preview: 93 ពិន្ទុ (Top Score)
•Zoom: 142 ពិន្ទុ
•Video: 159 ពិន្ទុ (Top Score)
ក្រឡេកមកមើលទៅលើស្មាតហ្វូន Pura 70 Ultra នេះ ដែលជាម៉ូដែលជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេនោះ គឺមានពិន្ទុ 163 ជាមួយនឹងពិន្ទុខ្ពស់បំផុតនៅក្នុងមុខងារ Photo, Bokeh និង Zoom។ ការទទួលបាននូវចំណាត់ខ្ពស់បែបនេះ គឺដោយសារតែការប្រើប្រាស់នូវប្រព័ន្ធ XD Motion Engine និង XMAGE imaging system ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតនៅក្នុងការថតរូបភាពទៅកាន់កម្រិតថ្មីដែលមិនធម្មតានោះទេ៕