ស្វែងរកពួកយើង:

iPhone 16 Pro Max នឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ដែលមានថាមពលថ្មខ្លាំងបំផុត!

ដោយ

Koun Jab Luffy

22 ឧសភា 2024 10:22 ព្រឹក

អាន 2 នាទី

Article image
iPhone 16 Series ត្រូវបានគេរាយការណ៌ថា នឹងក្លាយជាជំនាន់ថ្មី ដែលគ្រោងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយ។ ខណៈពេលដែលនៅសល់ច្រើនខែទៀតទំរាំដល់ពេលប្រកាសជាផ្លូវការនោះ នៅពេលនេះ គឺមានការលេចចេញនូវរបាយការណ៍ថ្មីមួយ ដែលទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើន iPhone 16 Pro Max ដែលជាស្មាតហ្វូន Flagship របស់ម៉ូដែលថ្មីរបស់ Apple ហើយ។ ព័ត៌មានថ្មីនេះ ត្រូវបានគេលមើលឃើញថា បានទម្លាយចេញពីអ្នកទម្លាយ Ming-Chi Kuo។
ស្មាតហ្វូនស៊េរីថ្មី iPhone 16 Pro Max ត្រូវបានគេទម្លាយថា នឹងថាមពលថ្មប្រើប្រាស់បានយូរជាងម៉ូដែលមុន។ ប៉ុន្តែក្រុមហ៊ុននេះ ប្រហែលជាមិនបង្កើនទៅលើទំហំរបស់ថាមពលថ្មនេះទេ។  សូមជំរាបថា កាលពីមុននេះ គឺមានពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ក្រុមហ៊ុននេះ ក៏នឹងប្រើប្រាស់នូវ cells ដែលមានកម្លាំងដង់ស៊ីតេខ្ពស់ជាងមុនផងដែរ ដែលបច្ចេកវិទ្យាថ្មីនេះ គឺអាចធានាបានរយៈពេលយូរក្នុងការប្រើប្រាស់ដោយរក្សានូវទំហំថ្មដដែល។ សម្រាប់ក្រុមហ៊ុន Apple វិញ ក៏អាចនឹងជ្រើសរើសក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានេះ ដើម្បីធ្វើការរក្សានូវអាយុកាលនៃការប្រើប្រាស់ថាមពលថ្ម ប៉ុន្តែធ្វើអោយ Cell នេះតូចជាងមុន។
Article image
ជាមួយនិងបច្ចេកវិទ្យានេះ ត្រូវបានគេនិយាយថាអាចធ្វើអោយស្មាតហ្វូន iPhone 16 Pro Max នេះ មានទម្ងន់ស្រាលជាងមុន ហើយមានរូបរាងស្លីមជាងមុនផងដែរ។ លោក Kuo បាននិយាយថា ការវាស់ស្ទង់ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់នេះ ក៏មានការបង្ហាញនូវទម្រង់ energy density (Wh.kg) សម្រាប់ស្មាតហ្វូន iPhone 16 Pro Max ផងដែរ។ ដង់ស៊ីតេនេះ អាចបណ្តាលអោយមានការកើនឡើងទៅលើកំដៅផងដែរ ប៉ុន្តែក្រុមហ៊ុន apple អាចធ្វើការដោះស្រាយទៅលើបញ្ហានេះ បានតាមរយៈការប្រើប្រាស់នូវសមបកថ្មធ្វើពីដែកអ៊ីណុក។ នេះមិនមែនជាលើកដំបូងបំផុតនោះទេដែលក្រុមហ៊ុននេះ បានប្រើប្រាស់នូវសមាសធាតុនេះនៅលើសម្បកថាមពលថ្មនោះ។
Article image
សូមជំរបថា មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា បច្ចេកវិទ្យាអ្វីដែលក្រុមហ៊ុន Apple មានគម្រោងក្នុងការប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro Max នេះ។ សម្រាប់ការផ្លាស់ប្តូរទៅលើការប្រើប្រាស់នូវលោហធាតុអ៊ីណុកនេះ ត្រូវបានគេមើលឃើញថា គឺស្របទៅនឹងតម្រូវការនាពេលអនាគតរបស់សហភាពអ៊ឺរ៉ុប EU ផងដែរ៕