ស្វែងរកពួកយើង:

iPhone 16 Pro Max ឌីស្សាញជាមួយព្រះវិហារ Notre Dame ដាក់លក់តម្លៃ $10 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

05 មេសា 2025 12:22 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Caviar បានប្រកាសចេញនូវផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួន iPhone 16 Pro Max ដែលមានការ ឌីស្សាញជាមួយភាពប្រណិតភ្ជាប់ជាមួយគំនិតការឌីស្សាញចេញពីព្រះវិហារ Notre Dame De Paris ដ៏ស្រស់ស្អាតបំផុត។ សម្រាប់ការឌីស្សាញទៅលើម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រើប្រាស់នូវ white gold មាសស ទំហំ 18-ការ៉ាត់ និងមានការជម្រុញការឌីស្សាញចេញពីបង្អួចដ៏ល្បីល្បាញរបស់ព្រះវិហារ Notre Dame។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Caviar បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ iPhones ដ៏មានតម្លៃបំផុតនេះ គឺមានចំនួនតែ 16 គ្រឿងប៉ុណ្ណោះ។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺមានការឌីស្សាញទម្រង់ Gothic-Style Pattern រំលេចជាមួយនឹងបង្អួចរបស់ព្រះវិហារ Notre Dame ហើយក៏មានបំពាក់នូវឡូហ្គោ Apple LOGO ដែលមានការផលិតចេញពីមាស  ស កម្រិត 18K white gold ដែលគាំទ្រជាមួយនឹងពេជ្រចំនួន 59 គ្រាប់ នៅក្នុងទំហំផ្សេងៗគ្នាថែមទៀតផង។
Article image
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន iPhone 16 Pro Max ដែលមានការឌីស្សាញជាមួយនិងព្រះវិហា Notre Dame របស់ក្រុមហ៊ុន Caviar នេះគឺបង្ហាញអំពីគំនិតស្នាដៃនៅក្នុងសតវត្សន៍ទី 12 ដែលមានរយៈពេលជាង 200 ឆ្នាំហើយ ជាពិសេស ក៏ជានិមិត្តរូបនៃបេតិកភណ្ឌ និងភាពធន់របស់ប្រទេសបារាំងផងដែរ។ សម្រាប់ម៉ូដែល Limited-Edition របស់ស្មាតហ្វូន iPhone 16 Pro ទំហំ 128GB គឺមានតម្លៃ $104,490 ដុល្លារ ខណៈពេលដែលទំហំ 1TB របស់ iPhone 16 Pro Max នេះគឺមានតម្លៃ $115,490 ដុល្លារ៕
Article image
iPhone 16 Pro Max ឌីស្សាញជាមួយព្រះវិហារ Notre Dame ដាក់លក់តម្លៃ $10 ម៉ឺនដុល្លារ