ស្វែងរកពួកយើង:

iPhone 16 Pro Max ត្រូវបានគេរាយការណ៌ថា នឹងមានអេក្រង់ទំហំធំជាង iPhone 15 Pro Max

ដោយ

Koun Jab Luffy

17 ឧសភា 2024 08:35 ព្រឹក

អាន 2 នាទី

Article image
iPhone 16 Pro Max ដែលជាស្មាតហ្វូនជំនាន់ថ្មី គ្រោងនឹងមានវត្តមាននៅលើទីផ្សារសម្រាប់ឆ្នាំនេះ ត្រូវបានគេរាយការណ៌ថា នឹងមានអេក្រង់ទំហំធំ ដោយក្រុមហ៊ុននេះ អាចនឹងមានការពង្រីកអេក្រង់ចាប់ពី 6.7-អ៊ីង ទៅ 6.9-អ៊ីង។ ស្របពេលជាមួយនិងការទម្លាយព័ត៌មាននេះ ក៏មានលេចចេញនូវរូបភាពថ្មីមួយ ដែលបានបង្ហាញនូវគំនិតថ្មីមួយទៀត នៃការប្រៀបធៀបស្មាតហ្វូន iPhone 16 Pro Max ជាមួយនឹងស្មាតហ្វូន iPhone 15 Pro Max ផងដែរ។ ប្រសិនបើពិតមែននោះ ម៉ូដែលនេះគឺជាស្មាតហ្វូន iPhone ដែលមានអេក្រង់ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Apple ។
បើមើលទៅលើរូបភាពដែលបង្ហោះនៅលើ X ដោយគណនីដែលមានឈ្មោះថា ZONEofTECH គឺបានបង្ហាញនូវរូបភាពរបស់ស្មាតហ្វូន iPhone 16 Pro Max ប្រៀបធៀបជាមួយនឹងស្មាតហ្វូន iPhone 15 Pro Max។ នៅក្នុងការបង្កើនទៅលើទំហំនៃស្មាតហ្វូនម៉ូដែលប្រណិតរបស់ក្រុមហ៊ុន Apple នេះ គឺបានបង្កើនទំហំដល់ទៅ 0.2 អ៊ីង។ ចំពោះស្មាតហ្វូន iPhone 16 Pro វិញ គឺអាចនឹងមានការបង្កើនទំហំចាប់ពី 6.1 អ៊ីងទៅ 6.3 អ៊ីង ហើយស្មាតហ្វូន  iPhone 16 Pro Series ទាំងពីរនេះ នឹងមានអេក្រង់ធំជាងជំនាន់មុនដូចគ្នា។ សម្រាប់កម្រាស់របស់ស្មាតហ្វូននេះវិញ គឺនៅតែរក្សាដដែល ហើយទម្ងន់វិញ ក៏មានការកើនឡើងបន្តិចផងដែរដោយសារតែការបង្កើនទៅលើទំហំរបស់វានោះ។
ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Border Reduction Structure (BRS) technology សម្រាប់ស្មាតហ្វូន iPhone 16 Pro នេះ ហើសម្រាប់គែម bezel ក៏ស្តើងជាងមុនផងដែរ។ បន្ថែមពីនេះ អេក្រង់របស់ស្មាតហ្វូន iPhone 16 Pro នេះគឺមានកម្រិតច្បាស់ជាងមុនដល់ទៅ 20% កម្រិតពន្លឺ 1,200 nits។ វាក៏អាចធ្វើអោយបទពិសោធន៍នៃការទស្សនាក៏អស្ចារ្យបំផុត។ ក្រឡេកមកមើល ស្មាតហ្វូន iPhone 16‌ និង iPhone 16‌ Plus វិញ ត្រូវបានគេរាយការណ៌ថា នឹងមានអេក្រង់ទំហំ 6.1 អ៊ីង និង 6.7 អ៊ីង ដូចទៅនឹងជំនាន់មុននេះផងដែរ។ ស្មាតហ្វូន iPhone 16 អាចនឹងបង្ហាញខ្លួននៅក្នុងពេលមួយនៅពាក់កណ្តាលខែកញ្ញានេះ៕