ស្វែងរកពួកយើង:

iPhone 16 Pro Max នឹងបំពាក់បច្ចេកវិទ្យាថ្មថ្មីដែលស្រោបដោយ Stainless Steel Case មានថាមពលប្រសើរជាងមុន 5 ទៅ 10%

ដោយ

Koun Jab Luffy

02 កក្កដា 2024 03:48 រសៀល

អាន 2 នាទី

Article image
មួយរយះពេលនេះមានប្រភពព័ត៌មានជាច្រើនបានរាយការណ៍ថា Apple ត្រៀមប្រើប្រាស់បច្ចេកវិទ្យាថ្មថ្មីដែលស្រោបការពារដោយលោហៈធាតុ Stainless Steel Case ជំនួសឲ្យ Aluminum Case ដែលប្រើនៅលើ iPhone បច្ចុប្បន្ន។
ការផ្លាស់ប្តូរប្រភេទថ្មថ្មីននេះ ត្រូវបានគេដឹងថា គឺផ្តល់នូវភាពងាយស្រួលក្នុងការដោះដូរជាងមុន ហើយក៏ដើម្បីឲ្យស្របទៅនឹងសេចក្តីព្រៀងច្បាប់របស់សហគមន៍អឺរ៉ុប ដែលតម្រូវឲ្យក្រុមហ៊ុនផលិតទាំងអស់ត្រូវកែប្រែទម្រង់ថ្មរបស់ស្មាតហ្វូនដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការផ្លាស់ប្តូរ ហើយច្បាប់ថ្មីនេះនឹងត្រូវចាប់ផ្តើមអនុម័តជាផ្លូវការណ៍ចាប់ពីឆ្នាំ 2025 ខាងមុខនេះទៅ។
ដោយនៅថ្ងៃនេះ បើតាមកំពូលអ្នកវិភាគផលិតផល iDevices របស់ Apple គឺលោក Ming Chi-Kuo បានលើកឡើងថា សម្រាប់បច្ចេកវិទ្យាថ្មថ្មីរបស់ Apple ដែលត្រូវប្រើនៅលើ iPhone ជំនាន់ថ្មី គឺត្រូវស្រោបដោយលោហៈធាតុ ឬហៅថា Stainless Steel Battery ដែលផ្តល់នូវភាពងាយស្រួលក្នុងការដោះផ្លាស់ប្តូរជាមុន និងកាន់ថាមពលបានល្អប្រសើរជាងមុនថែមទៀតផង។ បើតាមការអះអាងពីលោក Kuo បាននិយាយថា ថ្មជំនាន់ថ្មីដែលនឹងត្រូវប្រើនៅលើ iPhone 16 Pro Max ដែលមកដល់នាពេលខាងមុខនេះ គឺមានការបង្កើននៅកម្រិត Cell របស់ថ្មីបានល្អប្រសើរជាងជំនាន់មុនប្រមាណពី 5 ទៅ 10% ហើយក៏និងមានសុវត្ថិភាពខ្ពស់ផងដែរ។
Article image
លោក Ming Chi-Kuo បានបញ្ជាក់ទៀតថា ក្រុមហ៊ុន Sunway នឹងក្លាយជាអ្នកផ្គត់ផ្គង់កញ្ចប់ថ្មថ្មី Stainless Steel Battery Case ដ៏ចម្បងសម្រាប់ក្រុមហ៊ុន Apple ហើយ iPhone 16 Pro Max នឹងក្លាយជា iPhone ដំបូងគេដែលត្រូវបំពាក់នូវបច្ចេកវិទ្យាកញ្ចប់ថ្មថ្មីនេះ។ ហើយសម្រាប់ iPhone ជំនាន់បន្តបន្ទាប់ទៀតទាំងអស់ក៏នឹងប្រើបច្ចេកវិទ្យាកញ្ចប់ថ្មថ្មីនេះផងដែរ ដើម្បីឲ្យស្របទៅនឹងច្បាប់របស់សមគមន៍ពាណិជ្ជកម្មសហភាពអឺរ៉ុបដែលចាប់អនុវត្តន៍ចាប់ពីឆ្នាំ 2025 ទៅ៕
iPhone 16 Pro Max នឹងបំពាក់បច្ចេកវិទ្យាថ្មថ្មីដែលស្រោបដោយ Stainless Steel Case មានថាមពលប្រសើរជាងមុន 5 ទៅ 10%