ស្វែងរកពួកយើង:

iPhone 16 Pro Max នឹងមានថាមពលថ្មកាន់ប្រើបានយូរជាងថ្មនៅលើជំនាន់មុនជាងថ្មនៅលើជំនាន់មុន

ដោយ

Koun Jab Luffy

21 ឧសភា 2024 04:53 ល្ងាច

អាន 2 នាទី

Article image
Apple នឹងប្រកាសចេញទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 គឺ iPhone 16 Series នៅប៉ុន្មានខែខាងមុខទៀតនេះ។ ខណៈការទន្ទឹងរងចាំនៃការមកដល់សម្រាប់ទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 ក៏មានប្រភពព័ត៌មាន និងរបាយការណ៍ជាច្រើនបានធ្វើការទម្លាយចេញព័ត៌មានទាក់ទងនឹងគុណសម្បត្តិរបស់ iPhone 16 Series ជាហូរហែរមិនដាច់ឡើយ។ ដូចជាពេលនេះ ក៏មានរបាយការណ៍ថ្មីចុងក្រោយមួយទៀតដែលបញ្ចេញដោយកំពូលអ្នកវិភាគផលិតផល iDevices គឺលោក Ming Chi-Kuo ទាក់ទងនឹងសមត្ថភាពថ្មដែលនឹងប្រើនៅលើ iPhone 16 Pro Max។
យោងទៅលើការបញ្ជាក់ពីលោក Kuo បានឲ្យដឹងថា Apple នឹងបំពាក់ថាមពលថ្មនៅលើ iPhone 16 Pro Max ខ្លាំងជាងមុន និងកាន់ថាមពលប្រើប្រាស់បានយូរជាងជំនាន់មុន (iPhone 15 Pro Max)។ ប៉ុន្តែ លោកបញ្ជាក់ថា Apple នឹងមិនបង្កើនទំហំផ្ទុកថាមពលថ្មធំជាងមុននោះទេ ដោយ Apple នឹងធ្វើការបង្កើនកម្រិតថាមពលរបស់ Cell ថ្មឲ្យខ្ពស់ជាងមុន ដើម្បីឲ្យការកាន់ថាមពលរបស់ថ្មប្រើប្រាស់បានយូរជាងមុន។ បន្ថែមពីនេះ Apple ក៏នឹងធ្វើការបង្កើននូវមុខងារសន្សំសំចៃថាមពលថ្ម និងបច្ចេកវិទ្យាថ្មថ្មីនៅលើប្រព័ន្ធប្រតិបត្តិការ iOS18 ដើម្បីជួយសម្រួលដល់ការសន្សំសំចៃការប្រើប្រាស់ថាមពលថ្មីកាន់តែប្រសើរជាងមុន។
Article image
ជាមួយគ្នានេះ iPhone 16 Pro Max ត្រូវបានគេរំពឹងថា នឹងមានទំងន់ស្រាលជាង និងស្តើងស្លីមជាងជំនាន់មុនបន្តិចផងដែរ។ បើតាមការបញ្ជាក់បន្ថែមពីលោក Ming Chi-Kuo ឲ្យដឹងថា ដើម្បីកាត់បន្ថយការឡើងកម្តៅរបស់ថ្ម Apple នឹងប្រើប្រាស់កញ្ចប់សម្រាប់ស្រោបថ្មដែលផលិតពីសារធាតុ Stainless Steel Battery Case ហើយក៏ជាលើកទីមួយផងដែរ ដែល Apple ប្រើសារធាតុនេះក្នុងការស្រោបថ្មរបស់ iPhone។ ទោះយ៉ាងណា មិនទាន់មានការសម្រាយលម្អិតណាមួយទាក់ទងនឹងបច្ចេកវិទ្យាថ្មថ្មីដែល Apple ត្រូវប្រើនៅលើទូរស័ព្ទ iOS ជំនាន់ថ្មីរបស់ខ្លួននៅឡើយទេ។ ដូចនេះ មានតែការបង្ហាញវត្តមានផ្លូវការណ៍របស់ iPhone 16 Series នៅប៉ុន្មានខែខាងមុខទៀតតែប៉ុណ្ណោះ ទើបជាចម្លើយច្បាស់ការណ៍៕