ស្វែងរកពួកយើង:

iPhone 16 Pro Series ត្រូវគេទម្លាយថា នឹងមានការបង្កើននូវមេម៉ូរីទ្វេរដង

ដោយ

Koun Jab Luffy

09 កញ្ញា 2024 10:30 ព្រឹក

អាន 2 នាទី

Article image
ដោយសារតែមានការរអ៊ូរទាំទៅនឹងទំហំអង្គចងចាំដែលមានប្រើប្រាស់នៅលើ iPhone កន្លងមក នៅថ្ងៃនេះ មានការលើកឡើងថា Apple នឹងមានការប្រើប្រាស់នូវយុទ្ធសាស្រ្តថ្មីសម្រាប់ iPhone 16 Series។ យោងតាមសេចក្តីរាយការណ៌ថ្មីរបស់ក្រុមហ៊ុន TrendForce បានបង្ហាញថា iPhone 16 Pro ស្តង់ដារទាំងម៉ូដែល Pro និងម៉ូដែល Pro Max គឺនឹងមានបំពាក់នូវមេម៉ូរីទំហំចាប់ពី 256GB ឡើងទៅ ដោយឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកាំងមួយនេះ នឹងមិនមានការប្រកាសចេញនូវស្មាតហ្វូនដែលមានទំហំ 128GB ទៀតនោះទេ។
សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវស្មាតហ្វូន iPhone 15 Pro ដែលមានអេក្រង់ទំហំ 6.1-អ៊ីង ហើយនឹងបានប្រកាសដាក់លក់ជាមួយតម្លៃចាប់ពី $999 ទៅលើម៉ូដែល 128GB ខណៈដែលម៉ូដែល iPhone 15 Pro Max ដែលមានទំហំ 6.7-អ៊ីង មានតម្លៃចាប់ពី $1,199 សម្រាប់ទំហំ 256GB។ ដូច្នេះក្រឡេកមកមើលម៉ូដែលថ្មី iPhone 16 series នេះ TrendForce ក៏បានបង្ហាញពីជំនឿថា ក្រុមហ៊ុន Apple ក៏អាចនឹងប្រើប្រាស់នូវយុទ្ធសាស្រ្តដូចគ្នានេះជាមួយនិង iPhone 16 Pro Series ដែលនឹងមានវត្តមាននៅពេលខាងមុខនេះដូចគ្នា។
TrendForce បានធ្វើការព្យាករណ៌ថា នៅលើ iPhone 16 Pro ក៏នឹងមានការបំពាក់នូវកាមេរ៉ា Tetraprism Periscope lens ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 Pro Max អញ្ចឹងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Pro នេះ ក៏នឹងមានបង្កើនទំហំចាប់ពី 256GB ផងដែរ។ ការបន្ថែមនេះ ត្រូវបាន TrendForce ធ្វើការកត់សំគាល់ថា នឹងផ្តល់អោយអ្នកប្រើប្រាស់មានភាពងាយស្រួលនៅក្នុងការផលិតរូបភាព និងវីដេអូ បានកាន់តែល្អ និងមានគុណភាពខ្ពស់ជាងមុន។
Article image
សម្រាប់វត្តមានឆ្នាំនេះ iPhone 16 Pro និង iPhone 16 Pro Max ក៏ត្រូវបានគេរំពឹងថា នឹងមានការពង្រីកទំហំអេក្រង់ផងដែរ ដោយនឹងមានទំហំចាប់ពី 6.27 អ៊ីង និងទំហំ 6.86 អ៊ីង ប្រៀបធៀបជាមួយនិង iPhone 15 Pro និង iPhone 15 Pro Max គឺមានទំហំត្រឹមតែ 6.1-អ៊ីង និង 6.7-អ៊ីងប៉ុណ្ណោះ។ ការប្តូរទំហំអេក្រង់នេះ ក៏អាចជាផ្នែកមួយដែលជុំរុញអោយក្រុមហ៊ុន Apple បង្កើនទំហំមេម៉ូរីនៅពេលនេះផងដែរ។
iPhone 16 Pro Series ត្រូវគេទម្លាយថា នឹងមានការបង្កើននូវមេម៉ូរីទ្វេរដង