
យោងតាមប្រភពសេចក្តីរាយការណ៌ថ្មីចេញពី 9to5Mac ដែលជាប្រភពជឿជាក់បានមួយនៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ម៉ូដែល iPhone 16 Pro Series គឺនឹងមានសមត្ថភាពអាចថតវីដេអូបានកម្រិត 4K ល្បឿន 120fps ដែលខ្ពស់ជាងម៉ូដែលមុនទាំង 4 ម៉ូដែលរបស់ iPhone 15 Series អាចផលិតវីដេអូបានកម្រិត្រឹមតែ 4K ល្បឿន 60fps តែប៉ុណ្ណោះ។
ប្រភពខាងលើនេះបន្តថា ដើម្បីធ្វើការប្រកួតប្រជែងជាមួយនិងដៃគូរជាច្រើននោះ ក្រុមហ៊ុន Apple ក៏បានធ្វើតេស្តទោលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro Series របស់ខ្លួននេះ ជាមួយនិងការផលិតវីដេអូកម្រិត 8K ថែមទៀតហើយ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ច្បាស់ថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងសមត្ថភាពអាចធ្វើបាននៅឡើយទេ។ សូមជំរាបថា សម្រាប់ការផលិតវីដេអូកម្រិត 8K គឺទាមទារការប្រើប្រាស់នូវសិនស័រកាមេរ៉ាមានទំហំាចាប់ពី 33 Megapixels ឡើងទៅ។ ដូច្នេះផ្អែកលើសិនស័រកាមេរ៉ាគោលទំហំ 48-Megapixel និងកាមេរ៉ា Ultra Wide ដែលនឹងមានបំពាក់នៅលើ iPhone 16 Pro នេះ គឺនឹងអាចផលិតវីដេអូវ 8K video recording បាន ប៉ុន្តែសម្រាប់កាមេរ៉ាទំហំ 12-Megapixel Telephoto camera ទំនងជាមិនអាចទៅរួចនោះទេ។

ប្រភពខាងលើនេះបានបន្តថា នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Apple នឹងមានការបញ្ចេញនូវ iPhone 17 Series ហើយជាមួយនិងម៉ូដែល iPhone 17 Pro Max ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 48-Megapixel Telephoto ហើយក៏មានការរំពឹងថា នឹងមានការតម្លើងមករួចជាស្រេចនូវការថតវីដេអូកម្រិត 8K video recording មកជាមួយថែមទៀតផង។

បន្ថែមពីនេះ របាយការណ៌ដដែលនេះ ក៏មានការបញ្ជាក់ថា នៅលើ iPhone ថ្មីនេះ ក៏មានការបំពាក់នូវមុខងារ Camera app រួចជាស្រេច ដែលនឹងអនុញាតអោយអ្នកនប្រើប្រាស់អាចធ្វើការគ្រប់គ្រងទៅលើការថតវីដេអូបានកាន់តែពិសេសជាងមុន ដោយអាច Pause និង Resume នៅក្នុងពេលថតបានផងដែរ។ ជាមួយគ្នានេះ ក៏មានការកត់សម្គាល់ថា នៅលើកាមេរ៉ាស្មាតហ្វូននេះ ក៏មានការរួមបញ្ចូលនូវមុខងារថ្មីៗ ដែលអាចទ្រទ្រង់ជាមួយនិង JPEG-XL image format ហើយនិងមានការបំពាក់នូវប៊ូតុង Capture/Camera button ផងដែរ។ iPhone 16 Pro Series ក៏ត្រូវបានគេបញ្ជាក់ថា នឹងមានការទ្រទ្រង់នូវមុខងារ 5x optical zoom ដូច iPhone 15 Pro Max អញ្ចឹង។
