ស្វែងរកពួកយើង:

iPhone 16 Pro Series Bitcoin Edition ស្រោបមាសសុទ្ធ 24 ការ៉ាត់ មានតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

01 កុម្ភៈ 2025 08:38 ព្រឹក

អាន 2 នាទី

Article image
ជាថ្មីម្តងទៀត ក្រុមហ៊ុនផលិត និងកែច្នៃផលិតផលប្រណិតមានតម្លៃថ្លៃៗកប់ពពករបស់ប្រទេសរុស្ស៊ី គឺ Caviar បានធ្វើការបញ្ចេញនូវទូរស័ព្ទ iPhone 16 Pro ម៉ូដែលថ្មីពិសេស ដែលធ្វើការ Inspire ជាមួយនឹងការរចនាប្រាក់ Bitcoin ឬហៅថា iPhone 16 Pro Bitcoin Edition ដែលមានតម្លៃចាប់ពីខ្ទង់ $11,130 ឡើងទៅជាមួយជម្រើស iPhone 16 Pro និង iPhone 16 Pro Max។ Bitcoin គឺជាប្រាក់ cryptocurrency ដ៏ល្បីល្បាញបំផុតមួយសម្រាប់ការជួញដូរនៅលើបណ្តាញអនឡាញ។
ចំពោះ iPhone 16 Pro Series Bitcoin Edition ត្រូវបាន Caviar ប្រើប្រាស់មាសសុទ្ធកម្រិត 24 ការ៉ាតស្រោបពាសផ្ទៃខាងក្រោយ និងស៊ុមជុំវិញ ហើយរំលេចជាមួយរចនាបថនិមិត្តសញ្ញាប្រាក់ Cryptocurrency គឺ Bitcoin នៅចំកណ្តាលមានសភាពផុសបែប 3D។ iPhone 16 Pro Series Bitcoin Edition នេះ នឹងត្រូវផលិតតែចំនួន 47 គ្រឿងប៉ុណ្ណោះ ដែលស្របគ្នាទៅនឹងអត្តិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី 47 របស់លោក Dold Trump។
Article image
យ៉ាងណាមិញនេះ មិនមែនជាម៉ូដែល Special Limited Edition សម្រាប់ទូរស័ព្ទកំពូលរបស់ Apple ដែលក្រុមហ៊ុន Caviar ទើបតែបញ្ចេញនោះទេ ព្រោះក្រុមហ៊ុននេះ កន្លងមកធ្លាប់បានបញ្ចេញម៉ូដែលពិសេសរបស់ iPhone 16 Pro Max ដែលមានឈ្មោះថា The Great, The Terrible, The Magnificent ដែលស្រោបដោយមាសសុទ្ធ 18 ការ៉ាត មានទំងន់សរុបដល់ 1kg ហើយនិងមានតម្លៃចាប់ពីខ្ទង់ $301,070 ឡើងទៅ៕
Article image