ស្វែងរកពួកយើង:

iPhone 16 Pro និង iPhone 16 Pro Max នឹងមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាមានសមត្ថភាពដូចគ្នា

ដោយ

Koun Jab Luffy

16 កក្កដា 2024 07:42 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីៗនេះ បានទម្លាយចេញនូវព័ត៌មាននូវប្រព័ន្ធកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro និង iPhone 16 Pro Max ហើយ។ សម្រាប់វត្តមានរបស់ iPhone ជំនាន់ថ្មីនៅក្នុងឆ្នាំនេះ គឺមានភាពខុសគ្នាពី iPhone 15 Pro និង iPhone 15 Pro Max ដែលបង្ហាញខ្លួននៅលើទីផ្សារកាលពីឆ្នាំមុន ដោយនៅលើម៉ូដែលថ្មីនេះ គឺមានការផ្លាស់ប្តូរទៅលើចំណុចសំខាន់ៗមួយចំនួន។
បើតាមការទម្លាយនៅពេលនេះ គឺបាននិយាយថា iPhone 16 Pro និង iPhone 16 Pro Max នឹងមានការបំពាក់នូវ ប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពដូចគ្នា ខណៈដែលម៉ូដែលមុន iPhone 15 Pro ត្រូវបានក្រុមហ៊ុន Apple តម្លើងនូវកាមេរ៉ាហ៊្សូមបាន 3x Telephoto និង iPhone 15 Pro Max មានការប្រើប្រាស់ដល់ទៅ 5x Telephoto។ ប្រភពខាងលើនេះបានបញ្ជាក់ថា នៅលើ iPhone 16 Pro និង iPhone 16 Pro Max ដែលមានវត្តមានឆាប់ៗនេះ នឹងមានការតម្លើងនូវកាមេរ៉ាហ៊្សូមបាន 5x Telephoto ដូចគ្នា ហើយនៅលើស្មាតហ្វូនទាំងពីរនេះ ក៏នឹងមានកាមេរ៉ាគោលទំហំ 48 Megapixel រួមនិងឡែនទី 3 គឺប្រភេទ Ultra-Wide។
Article image
គួរបញ្ជាក់់ថា កន្លងមក លោក Ming Ching Kou ដែលជាអ្នកទម្លាយព័ត៌មានរបស់ Apple រូបនេះ ក៏ធ្លាប់បាននិយាយថា iPhone 16 Pro និង iPhone 16 Pro Max ដែលមានវត្តមានឆាប់ៗនេះ ក៏នឹងមានការតម្លើងនូវប្រព័ន្ធកាមេរ៉ាដូចគ្នានេះដែរ។ ហើយនៅលើស្មាតហ្វូននេះ ថែមទាំងមានកាប្រើប្រាស់នូវឡែន Tetraherdron Lense ថែមទៀតផង។ ជាមួយគ្នានេះក៏មានការទម្លាយថា iPhone 16  Pro ក៏នឹងមានការពង្រីកទំហំអេក្រង់ពី 6.1 អ៊ីង ទៅកាន់ទំហំ 6.3 អ៊ីង ខណៈដែល iPhone 16  Pro Max ពីទំហំ 6.7 អ៊ីង ទៅ 6.9 អ៊ីង ផងដែរ។ iPhone 16 Pro និង iPhone 16 Pro Max ត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនៅខែកញ្ញខាងមុខនេះហើយ។
iPhone 16 Pro និង iPhone 16 Pro Max នឹងមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាមានសមត្ថភាពដូចគ្នា