ស្វែងរកពួកយើង:

iPhone 16 Pro និង iPhone 16 Pro Max នឹងមានពណ៌ថ្មីហៅថា Bronze ឬ Desert Titanium

ដោយ

Koun Jab Luffy

22 សីហា 2024 12:55 ថ្ងៃត្រង់

អាន 3 នាទី

Article image
តាមប្រភពព័ត៌មានចុងក្រោយបាន បានបញ្ជាក់ថា ការបង្ហាញខ្លួនផ្លូវការណ៍របស់ទូរស័ព្ទ iPhone 16 Series គឺនឹងធ្វើឡើងនៅថ្ងៃទី 10 ក្នុងខែកញ្ញា ខាងមុខនេះហើយ។ ស្របពេលនៃការបង្ហាញវត្តមានផ្លូវការណ៍កាន់តែខិតជិតចូលមកដល់ យើងនៅតែទទួលបានព័ត៌មាន និងរបាយការណ៍ថ្មីៗជាបន្តបន្ទាប់ដែលបានចេញផ្សាយនិយាយទាក់ទងនឹងគុណសម្បត្តិរបស់បងប្អូន iPhone 16 Series។
សម្រាប់ជម្រើសពណ៌របស់ iPhone 16 Pro Series អាចនឹងមានដូចជា ពណ៌ខ្មៅ ស ខៀវ និងលឿង។ ហើយបើតាមប្រភពព័ត៌មានថ្មីៗនេះ បាននិយាយថា Apple អាចនឹងបន្ថែមជម្រើសពណ៌ថ្មីផ្សេងទៀតដែលហៅថា Bronze color ឬ Desert Titanium សម្រាប់ iPhone 16 Pro និង 16 Pro Max។
សម្រាប់ការទម្លាយព័ត៌មានទាក់ទងនឹងទូរស័ព្ទ iPhone 16 Pro Series ក៏មានព្រមគ្នាជាមួយនឹង iPhone កម្រិតថវិកាជំនាន់ថ្មី គឺ iPhone SE4 ផងដែរ។ យោងតាមការទម្លាយចេញនៅលើគណនី Weibo ឈ្មោះថា Smartprix បានបញ្ជាក់ថា iPhone SE4 នឹងមានការបង្កើនគុណភាពទៅលើការរចនាបែបថ្មីខុសពីជំនាន់មុនៗ។
តាមប្រភពបង្ហាញថា iPhone SE4 នឹងបំពាក់អេក្រង់ Notch-Display ទំហំ 6.1-អ៊ីង ដូចនឹង iPhone 14 ដែរ ហើយនឹងគាំទ្រនូវមុខងារស្កែនមុខដោះសោរសុវត្ថិភាព Face ID ជំនួសឲ្យមុខងារស្កែនក្រយ៉ៅម្រាមដៃ Touch ID ដែលមាននៅលើ iPhone SE ជំនាន់មុន។
Article image
iPhone SE4 នឹងគាំទ្រដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី A18 Bionic ដែលជាឈីបត្រូវបានគេរំពឹងថា នឹងមានប្រើនៅលើ iPhone 16 និង iPhone 16 Plus។ ប្រភពក៏បានបញ្ជាក់ទៀតថា iPhone SE4 នឹងមានតម្លៃខ្ទង់ប្រហែល $599។ ហើយ iPhone កម្រិតថវិកាជំនាន់ថ្មីនេះ ទំនងជានឹងបង្ហាញវត្តមានផ្លូវការណ៍នៅត្រីមាសដំបូងនៃឆ្នាំ 2025។
ចំពោះ iPhone 16 Pro Series វិញ ត្រូវបានគេទម្លាយថា នឹងរក្សាទម្រង់នៃការរចនាដូចគ្នានឹងជំនាន់ iPhone 15 Pro Series ដដែល ហើយចំនុចដែលខុសគ្នានោះ គឺ iPhone 16 Pro Series នឹងមានបន្ថែមប៊ូតុងថ្មីដែលជាប៊ូតុងសម្រាប់ប្រើមុខងារកាមេរ៉ា ដែលហៅថា Capture button ដែលនឹងមានទីតាំងស្ថិតនៅលើគែមខាងស្តាំ។
iPhone 16 Pro Series នឹងប្រើបន្ទះឈីបជំនាន់ថ្មី A18 Pro។ ហើយនៅលើម៉ូដែល iPhone 16 Pro Max ត្រូវបានគេដឹងថា នឹងបង្កើនទំហំសែនស័រ Ultra-wide ឡើងដល់ 48MP ជំនួសទំហំ 12MP ដែលប្រើនៅលើ iPhone 15 Pro Max សព្វថ្ងៃ។ បន្ថែមពីនេះ 16 Pro Max ក៏នឹងគាំទ្រនូវបច្ចេកវិទ្យាថ្មីមួយទៀតហៅថា “ultra-thin prism reflection technology” ថែមទៀតផង។
Article image
ដែលបច្ចេកវិទ្យាកាមេរ៉ាថ្មីនេះ ត្រូវបានគេដឹងថា នឹងភ្ជាប់ជាមួយប្រព័ន្ធដំណើរការ NNE (Neural Network Engine) របស់បន្ទះឈីប A18 Pro ដែលនឹងជួយបង្កើនគុណភាពរូបភាពកាន់តែមានគុណភាពខ្ពស់ និងគាំទ្រនូវមុខងារថតវីដេអូ Spatial Video សម្រាប់ឧបករណ៍ Apple Vision Pro headset ផងដែរ។
iPhone 16 Pro និង iPhone 16 Pro Max នឹងមានពណ៌ថ្មីហៅថា Bronze ឬ Desert Titanium