ស្វែងរកពួកយើង:

iPhone 16 Pro នឹងបង្ហាញវត្តមានជាមួយជម្រើសពណ៌ថ្មី Space Black និង Rose Colors

ដោយ

Koun Jab Luffy

27 មីនា 2024 01:41 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មីមួយទៀតហើយទាក់ទងជាមួយនិងក្រុមហ៊ុន Apple ដោយប្រភពខាងលើនេះ បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល iPhone 16 Pro រួមនិង iPhone 16 Pro Max ជាមួយនិងជម្រើសពណ៌ថ្មី ដែលមានដូចជា Space Black និង Rose colorways។ សម្រាប់វត្តមានពណ៌ថ្មីនេះ ក៏មានជម្រើសពណ៌ white និង gray ផងដែរ។
ប្រភពខាងលើផនេះ បានបន្តថា សម្រាប់ជម្រើសពណ៌ Blue Titanium ដែលបានបង្ហាញវត្តមានកាលពីពេលថ្មីៗនេះនៅលើស្មាតហ្វូន iPhone 15 Pro និង iPhone 15 Pro Max នោះ អាចនឹងលប់ចោលមិនមានប្រើប្រាស់នោះទេសម្រាប iPhone 16 Pro។ ចំពោះជម្រើសពណ៌ Space Black ដែលនឹងបង្ហាញនៅលើស្មាតហ្វូនថ្មីនេះ គឺត្រូវបានគេមើលឃើញថា មានឈ្មោះដូចគ្នាទៅពណ៌ដែលធ្លាប់ប្រើប្រាស់នៅលើ iPhone 14 Pro  អញ្ចឹង។ ពណ៌នេះ នឹងមានការជំនួសពណ៌ Black Titanium ផងដែរ។ ផ្អែកលើការលើកឡើងនេះ ពណ៌ Natural Titanium នឹងប្តូរឈ្មោះទៅជាពណ៌ "gray" និងពណ៌ White Titanium ក៏នឹងត្រឡប់មកវិញផងដែរ។
Article image
ទាក់ទងជាមួយនិងព័ត៌មាននេះ ត្រូវបានប្រភពខាងលើនេះ បញ្ជាក់ថា អាចក្លាយជាការពិតបាន ដោយសារតែកន្លងមក ក៏មានការលលើកឡើងដូចគ្នាដែរ នៅពេលដែលក្រុមហ៊ុននេះ បង្ហាញចេញនូវពណ៌ Purple ទៅលើ iPhone 14 Pro នាពេលកន្លងមក។ ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់នោះ យើងនឹងតាមដានព័ត៌មានថ្មីៗ នៅក្នុងពេលឆាប់ៗនេះហើយ។ គួរបញ្ជាក់ថា នៅមុននេះ ក៏មានការទម្លាយនូវពណ៌ថ្មីរបស់ iPhone 16 Pro ផងដែរ ក្នុងនោះមានដូចជា Desert Titanium និង Titanium Gray ហើយក៏អាចនឹងមានពណ៌ Rose និង Gray ថែមទៀតផង។
iPhone 16 Pro នឹងបង្ហាញវត្តមានជាមួយជម្រើសពណ៌ថ្មី Space Black និង Rose Colors