ស្វែងរកពួកយើង:

iPhone 16 Pro នឹងមានថាមពលថ្មធំមិនធ្លាប់មានពីមុនមកនោះទេ!

ដោយ

Koun Jab Luffy

03 សីហា 2024 08:37 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មី បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro និង iPhone 16 Pro Max នឹងមានថាម ពលថ្មធំជាងមុន បើធៀបជាមួយនឹងម៉ូដែល iPhone ដែលចេញលក់កន្លងមក។ ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូន iPhone 16 Pro អាចនឹងមានការពង្រឹងច្រើន។ ទាក់ទងនឹងព័ត៌មាននេះ យោងតាមអ្នកទម្លាយ Instant Digital នៅថ្ងៃនេះ បានបង្ហោះអំពីកម្រិតថ្មរបស់ iPhone 16 Pro ថា មានទំហំ 3,577mAh ខណៈដែល iPhone 16 Pro Max មានថាមពលថ្មទំហំ 4,676mAh។
សម្រាប់កម្រិតថាមពល mAh នេះ គឺជាកម្រិតក្នុងការវាស់ទៅលើថាមពលថ្ម ឬចំនួននៃបន្ទុកអគ្គិសនី ដែលថាមពលថ្មអាចរក្សាទុកបាន។ ការប្រើប្រាស់នូវ mAh ខ្ពស់ជាងមុនអាចធ្វើអោយស្មាតហ្វូននេះ អាចប្រើប្រាស់បានយូរជាងមុន។
Article image
ជាមួយនិងការផ្លាស់ប្តូរទៅលើទំហំនៃថាមពលថ្មនៅលើស្មាតហ្វូន iPhone 16 Pro បើធៀបជាមួយនឹងម៉ូដែល Pro ជំនាន់មុន គឺខ្ពស់ជាងមុន 9% ដែលស្មើរនិង 303mAh។ បើមើលទៅលើស្មាតហ្វូន iPhone 16 Pro Max នឹងមានការបង្កើនទៅលើទំហំដល់ទៅ 5% ដែលមានទំហំ 254mAh។
Article image
តាមពាក្យចចាមអារ៉ាមមួយកន្លងមក ធ្លាប់បានបញ្ជាក់អោយដឹងថា ស្មាតហ្វូន iPhone 16 Pro Max ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ នឹងអាចប្រើប្រាស់បានដល់ទៅ 30 ម៉ោង ប្រៀបធៀបជាមួយនឹង iPhone 15 Pro Max គឺប្រើប្រាស់បាន 29 ម៉ោងប៉ុណ្ណោះ។ ស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Stacked Battery Technology ដើម្បីបង្កើនទៅលើដង់ស៊ីតេនៃថាមពល និងអាយុកាលនៃការប្រើប្រាស់បានយូរថែមទៀតផង៕