ស្វែងរកពួកយើង:

iPhone 16 Pro ពណ៌ថ្មី Gold Titanium ត្រូវទម្លាយនៅលើអ៊ីនធឺណិត!

ដោយ

Koun Jab Luffy

02 កញ្ញា 2024 03:59 រសៀល

អាន 2 នាទី

Article image
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ គឺដល់ពេលដែលក្រុមហ៊ុន Apple នឹងប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iPhone 16 Series ហើយ។ គិតមកដល់ថ្ងៃនេះ មានការចែកចាយព័ត៌មានថ្មីៗជាច្រើនរួចមកហើយទាក់ទងទៅនឹងស្មាតហ្វូនជំនាន់ថ្មីនេះ ហើយថ្ងៃនេះ យើងក៏បានឃើញនូវពណ៌ថ្មីរបស់ស្មាតហ្វូនម៉ូដែល iPhone 16 Pro Series នេះ ផដែរ។ បើតាមការបង្ហោះនៅលើអនឡាញនៅថ្ងៃនេះរបស់ 9to5Mac គឺបានចែករំលែករូបភាពស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max ជាមួយពណ៌មាស (Gold) ដ៏ស្រស់ស្អាតបំផុត។
សម្រាប់រូបភាពថ្មីដែលគេចែកចាយនៅលើអនឡាញនេះ ត្រូវបានគេជឿជាក់ថា គឺជារូបភាពពិតប្រាកដរបស់ស្មាតហ្វូនថ្មីនេះថែមទៀតផង។ គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ វត្តមានរបស់ ស្មាតហ្វូន iPhone 15 Pro ដែលជាម៉ូឌែល high-end របស់ស្មាតហ្វូន iPhones គឺមិនមានការបង្ហាញខ្លួនជាមួយនិងពណ៌មាសនោះទេ គិតចាប់តាំងពីវត្តមានរបស់ស្មាតហ្វូន iPhone X។ ស្មាតហ្វូននេះមាន 4 ពណ៌គឺ  Natural Titanium, Blue Titanium, White Titanium និង Black Titanium ។
ដូច្នេះសម្រាប់ការប្រើប្រាស់នូវពណ៌មាស (Gold) ទៅលើស្មាតហ្វូន iPhone 16 Pro នៅពេលនេះ អាចនឹងក្លាយជាការវិលត្រឡប់នៃពណ៌ថ្មីនេះ។ សូមជំរាបថា មុននេះ មានមានពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ស្មាតហ្វូន iPhone 16 Pro នេះគឺមានពណ៌មាស (Gold) ឬ Bronze ដែលនឹងជំនួសទៅលើពណ៌ Blue Titanium ផងដែរ។
ការទម្លាយខាងលើនេះគឺជាព័ត៌មាបឋមប៉ុណ្ណោះ សម្រាប់ព័ត៌មានជាក់លាក់ យើងនឹងបានឃើញឆាប់ៗនេះនៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នឹងរៀបចំឡើងនៅថ្ងៃទី 9 ខែកញ្ញាខាងមុខនេះ ហើយយើងក៏នឹងបានឃើញនូវវត្តមានរបស់ស្មាតហ្វូននេះនៅក្នុងពេលនោះដូចគ្នា៕
iPhone 16 Pro ពណ៌ថ្មី Gold Titanium ត្រូវទម្លាយនៅលើអ៊ីនធឺណិត!