ស្វែងរកពួកយើង:

iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

ដោយ

Koun Jab Luffy

13 ឧសភា 2024 11:18 ថ្ងៃត្រង់

អាន 2 នាទី

Article image
បើយោងទៅលើរបាយការណ៍ថ្មីមានប្រភពចេញពីប្រទេសចិន តាមរយះគណនី Weibo ដែលមានឈ្មោះថា Instant Digital បានឲ្យដឹងថា iPhone 16 Pro ដែលនឹងមកដល់នៅមុនដំណាច់ឆ្នាំនេះ នឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាងជំនាន់មុន iPhone 15 Pro ប្រហែល 20%។ ទោះយ៉ាងណា ប្រភពមិនបានបញ្ជាក់ពីកម្រិតពន្លឺ peak HDR Brightness នោះទេ ដោយប្រភពបញ្ជាក់តែពីកម្រិតពន្លឺ typical brightness តែប៉ុណ្ណោះ។
នៅលើអេក្រង់របស់ iPhone 15 Pro គឺមានកម្រិតពន្លឺ Typical brightness ខ្ពស់ដល់ 1,000nits ហើយនៅលើ iPhone 16 Pro វិញអាចនឹងមានកម្រិតពន្លឺខ្ពស់ដល់ 1,200nits typical brightness។ ដោយឡែកសម្រាប់កម្រិតពន្លឺ peak High Brightness Mode អាចនឹងរក្សានូវកម្រិតដូចគ្នាដដែល ទោះជាយ៉ាងណាប្រភពបានបញ្ជាក់បន្ថែមទៀតថា Apple នឹងប្រើប្រាស់ Brightness Mode នៅលើ iPhone 16 Pro ច្រើនដើម្បីតម្រូវតាមកាលៈទេសៈប្រើប្រាស់។ ដោយក្នុងនោះមានដូចជា Manual Brightness Mode, Typical Brightness Mode, High Brightness Mode (ដំណើរការនៅពេលដែលបើកមុខងារ Auto Brightness ដើម្បីបង្កើនពន្លឺអេក្រង់ស្វ័យប្រវត្តិនៅពេលប្រើប្រាស់នៅក្រោមពន្លឺថ្ងៃខ្លាំង) និង HDR peak brightness ជាដើម។
Article image
បច្ចេកវិទ្យាអេក្រង់របស់ iPhone 16 Pro នឹងមានពន្លឺ Hight Brightness Mode កម្រិត 1,600nits ដូចអេក្រង់របស់ iPhone 15 Pro ដែរ ប៉ុន្តែ អាចនឹងបង្កើនកម្រិតពន្លឺឡើងខ្ពស់អស់ដល់ 2,000nits។ Apple ចាប់ផ្តើមបំពាក់បច្ចេកវិទ្យាអេក្រង់ដែលមានកម្រិតពន្លឺ 1,000nits peak typical brightness ដំបូងនៅលើ iPhone 13 Pro ដែលចេញនៅឆ្នាំ 2021។
Article image
សម្រាប់វត្តមានរបស់ iPhone 16 Pro Series ដែលចេញនៅឆ្នាំនេះ ត្រូវបានគេដឹងថា នឹងបង្កើនទំហំអេក្រង់ធំជាងជំនាន់មុនប្រមាណ 0.2-inch ដោយ iPhone 16 Pro នឹងមានអេក្រង់ធំឡើងដល់ 6.3-inch និង iPhone 16 Pro Max  នឹងមានអេក្រង់ធំឡើងដល់ 6.9-inch ជាមួយការឌីស្សាញកោះ Dynamic Island តូចជាងមុន ជាមួយគែមអេក្រង់តូចស្តើងជាងមុនផងដែរ៕