
Apple គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ពិភពលោក ដែលបានឌីស្សាញស៊ុមជុំវិញពីលោហៈប្រណិត Titanium នៅលើស្មាតហ្វូនរបស់ខ្លួន iPhone 15 Pro Models។ ការសម្រេចប្រើប្រាស់នូវសមាសភាគថ្មីនេះ បានធ្វើអោយស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple មានការចាប់អារម្មណ៌ និងមានគាំទ្រយ៉ាងខ្លាំង។ ដោយសារតែមើលឃើញនូវការចាប់អារម្មណ៌ខ្លាំងបែបនេះ ក្រុមហ៊ុន Samsung ក៏បានសម្រេចប្រើប្រាស់នូវស៊ុម Titanium នៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Ultra ផងដែរ។
ថ្មីៗនេះមានការទម្លាយថ្មី ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Fold 6 ក៏នឹងមានការប្រើប្រាស់នូវស៊ុមថ្មីនេះដែរ។ សូមជំរាបថា ស្មាតហ្វូន Xiaomi 14 Pro ក៏មានម៉ូដែលពិសេស Titanium Special Edition ដែលមានលក់នៅលើទីផ្សារប្រទេសចិនផងដែរ។ នៅថ្ងៃនេះ យោងតាមប្រភពថ្មីមួយចេញប្រទេសកូរ៉េខាងត្បូង បាននិយាយថា ស៊ុម Titanium ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro duo គឺមានភាពខុសគ្នាជាមួយនិងជំនាន់មុន។

បើតាមគណនីមួយដែលមានឈ្មោះ yeux1122 គឺបានបង្ហាញថា iPhone 16 Pro និង Pro Max គឺនឹងមានការឌីស្សាញស៊ុមជុំវិញថ្មីពីលោហៈធាតុប្រណិតប្រភេទ Titanium ដែលនឹងមានការដុះខាត់យ៉ាងពិសេសបំផុត ហើយនិងមានគុណភាពខ្ពស់ រឹងមាំជាងជំនាន់មុន។ បើតាមប្រភពខាងលើនេះ បាននិយាយថា ស៊ុមថ្មីនេះ គឺមានធ្វើតេស្តភាពធន់ខ្លាំងជាងមុន។
ការឌីស្សាញស៊ុមថ្មីនៅលើស្មាតហ្វូនជំនាន់ថ្មី គឺនឹងមានសភាពដូចគ្នាជាមួយនិងស៊ុម Glossy Stainless Steel ដែលប្រើប្រាស់នៅលើស្មាតហ្វូនម៉ូដែល iPhone Pro Series ជំនាន់មុនអញ្ចឹង។ សម្រាប់តម្លៃនៃការផលិតស៊ុមថ្មីនេះ គឺអាចនឹងមានតម្លៃខ្ពស់ជាងមុនប្រៀបធៀបជាមួយនិង stainless steel model។ ថ្មីៗនេះ មានរបាយការណ៌បានទម្លាយថា ក្រុមហ៊ុន Apple អាចនឹងបោះចង់ចោលនូវពណ៌ Blue Titanium ទៅលើម៉ូដែល Pro ដោយងាកមកប្រើប្រាស់នូវពណ៌ថ្មី Rose Gold option។

សម្រាប់ Black Titanium ក៏នឹងមានការផ្លាស់ប្តូរដោយពណ៌ Space Black ផងដែរ។ សម្រាប់ពណ៌ White និងពណ៌ Natural Titanium ត្រូវបានគេរបញ្ជាក់ថា អាចនឹងភាពពណ៌ខុសគ្នា។ បន្ថែមពីនេះ ក៏មានការពាក្យចចាមអារ៉ាមបញ្ជាក់ថា iPhone 16 Pro នឹងប៊ូតុង capture button និងមានរន្ធអេក្រង់ smaller dynamic island រួមនិងថាមពលថ្មធំជាងជំនាន់មុនផងដែរ។
