ស្វែងរកពួកយើង:

iPhone 16 Series នឹងមានជម្រើសពណ៌ថ្មីចំនួន 2 ទៀតសម្រាប់ធ្វើការជ្រើសរើស!

ដោយ

Koun Jab Luffy

21 ឧសភា 2024 05:25 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះអ្នកវិភាគលោក Ming-Chi Kuo ទើបតែចែលចាយនូវព័ត៌មាបថ្មី ដែលបានបង្ហាញពីជម្រើសពណ៌ថ្មីៗ ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 ដែលក្រុមហ៊ុន Apple គ្រោងនឹងប្រកាសចេញនៅពេលខាងមុខ។ បើតាមការទម្លាយរបស់លលោក Ming-Chi Kuo នៅពេលនេះ គឺបានបញ្ចេញនូវពណ៌ថ្មីចំនួន 2 បន្ថែមទៀត ដែលនឹងមកជំនួសទៅលើពណ៌ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ននេះ។ លោក Kuo បានបញ្ជាក់នៅក្នុងការបង្ហោះនៅលើ X នៅថ្ងៃនេះថា ស្មាតហ្វូន  iPhone 16 Pro និង  iPhone 16 Pro Max នឹងមានពណ៌ខ្មៅ ស ឬទឹកប្រាក់ ប្រផេះ ឬ "Natural Titanium" ឬផ្កាឈូក។
ជាមួយនិងវត្តមាននូវពណ៌ថ្មីទាំងនេះនេះ មានការរំពឹងថា សម្រាប់ពណ៌ Blue Titanium របស់ស្មាតហ្វូន iPhone 15 Pro នឹងលែងមានទៀតហើយ ហើយជំនួសអោយពណ៌ផ្កាឈូកថ្មីនេះ។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ដោយសារតែពណ៌ Blue Titanium មានការពេញនិយមតិចតួចនៅក្នុងទីផ្សាររបស់ចិននោះ បានធ្វើអោយស្មាតហ្វូន iPhone 16 Pro ត្រូវបានគេសម្រេចប្រើប្រាស់នូវពណ៌ថ្មីនោះគឺ "rose" titaniumវិញ។
Article image
ក្រឡេកមកស្មាតហ្វូន iPhone 16 និង iPhone 16 Plus ត្រូវបានគេបញ្ជាក់ថា គឺមានពណ៌ខ្មៅ បៃតង ផ្កាឈូក ខៀវ និងស។ ខណៈដែលស្មាតហ្វូន iPhone 15 និង iPhone 15 Plus គឺមានពណ៌ខ្មៅ បៃតង ផ្កាឈូក ខៀវ និងពណ៌លឿង។ នេះមានន័យថា ពណ៌ស នឹងត្រូវជំនួសអោយពណ៌លឿង ហើយពណ៌ផ្សេងទៀតគឺរក្សាទុកនៅដដែលផងដែរ។ លោក Kuo បានបន្ថែមថា ក្រុមហ៊ុន Apple អាចនឹងធ្វើការប្តូរឈ្មោះទៅលើពណ៌ដែលមានស្រាប់នេះ ដូចជានៅពេលដែលក្រុមហ៊ុននេះដូរពណ៌ “White” របស់ស្មាតហ្វូន iPhone 12 ទៅជាពណ៌ "Starlight" នៅលើស្មាតហ្វូន iPhone 13 ជាដើម។ ស្មាតហ្វូន iPhone 16 ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ៕